ទឹកផុសធំ
ក្នុងឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន មានស្រះទឹកមួយ មានជម្រៅប្រហែល១២ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ។ ជនជាតិដើមរបស់អាមរិកបានហៅស្រះទឹកនោះថា “ឃីច អ៊ីទិ គីពិ” ដែលមានន័យថា “ស្រះទឹកធំដ៏ត្រជាក់”។ ស្រះទឹកនេះ គឺជាភាពអស្ចារ្យនៃធម្មជាតិ ដែលគួរឲ្យកត់សម្គាល់។ សព្វថ្ងៃនេះ គេហៅវាថា ទឹកផុសធំ។ ស្រះទឹកនេះមានទឹកផុសនៅបាតរបស់វា ដែលបានបាញ់ទឹកជាង៣៧០០លីត្រ ក្នុងមួយនាទីតាមប្រឡោះថ្មដែលនៅបាតស្រះ ឡើងទៅផ្ទៃទឹកខាងលើ។ ម្យ៉ាងទៀត ទឹកក្នុងស្រះនោះបានរក្សាសីតុណ្ហភាព ៧អង្សាសេជានិច្ច មានន័យថា ទោះបីជារដូវរងាមានអាកាសធាតុតំបន់ឧបទ្វីបខាងលើ មានភាពត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកស្រះនោះនៅតែមិនកកដែរ។ ដូចនេះ ភ្ញៀវទេសចរណ៍អាចទស្សនាទេសភាពមាត់ទឹក របស់ស្រះធំមួយនេះ ក្នុងរដូវណាក៏បាន។ ពេលព្រះយេស៊ូវជួបស្រ្តីម្នាក់ នៅមាត់អណ្តូងទឹករបស់លោកយ៉ាកុប ព្រះអង្គបានមានបន្ទូលទៅកាន់នាង អំពីប្រភពនៃទឹកមួយទៀត ដែលនឹងធ្វើឲ្យមនុស្សលែងស្រេកទឹកជារៀងរហូត។ ប៉ុន្តែ ព្រះអង្គមិនបានមានបន្ទូលសំដៅទៅលើ ទឹកផុស ទឹកស្រះ ទឹកទន្លេ ឬទឹកបឹងឡើយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។ ទឹកដែលព្រះគ្រីស្ទផ្តល់ឲ្យ គឺនាំមកនូវជីវិតថ្មីដ៏ស្រស់ស្រាយ ដែលល្អប្រសើលើសទឹកផុសធម្មជាតិរាប់លានដង។ យើងអាចមានចិត្តស្កប់ស្កល់ ដោយសារព្រះគ្រីស្ទដែលជាទឹកនៃជីវិត ដែលអាចបំបាត់ការស្រេកទឹករបស់យើង។…
Read article