February 29, 2016

You are here:
នៅលើស្លាបឥន្ទ្រី

ព្រះគម្ពីរ​អេសាយបា​ននិ​យាយ​អំពី​ការ​រង់​ចាំ​ព្រះអ​ម្ចាស់ ដោយចិ​ត្ត​អត់​ធ្ម​ត់ ដោយ​ការ​រំពឹង​គិត​ដល់​ពេល​អនា​គត ដោយ​សេចក្តី​សង្ឃឹម​ដ៏មុ​ត​មាំ។​ ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក យើងរ​ង់​ចាំជំ​នួយ​ម​កពី​ព្រះ​ ដែល​ប្រាកដជា​នឹ​ងម​ក​ដល់។ ព្រះយេ​ស៊ូវ​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​សិស្សរ​បស់​ព្រះអង្គថា​ “មាន​​ពរ​​ហើយ អស់​​អ្នក​​ដែល​​យំ​​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ​ ៥:៤)។ យើង​អាច​បោះជំ​ហានទៅ​មុ​ខ ដោយ​ទំនុ​កចិ​ត្ត ពេល​ដែល​យើង​​បានដឹងថា យើងនឹង​បាន​រស់​នៅក្នុ​ងរូ​ប​កាយ​ដ៏ឧ​ត្ត​ម្ភ នៅន​គរស្ថា​នសួ​គ៌ ដែល​ជា​សេ​ចក្តី​សង្ឃឹម​ដ៏ពិត។ ​ ទោះយើ​ង​មាន​កា​រ​នឿយ​ហ​ត់​ក៏​ដោយ ក៏យើ​ងនៅ​តែ​អា​ចបើកស្លា​បនៃ​សេ​ចក្តីជំ​នឿរ​បស់​យើង ដើម្បី​ហោះហើ​រ! យើង​អាច​ដើរតាម​ផ្លូ​វនៃ​កា​រ​ស្តា​ប់ប​ង្គាប់ និ​ងដោ​យគ្មា​ន​ការ​អស់​ក​ម្លាំង។ យើង​អាច​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ ដោយគ្មា​នកា​រ​ហត់នឿ​យ។ ជីវិត​យើង​កាន់តែ​ប្រ​សើរ​ឡើង ពេល​ដែល​វិញ្ញាណ​យើង​ក្លាយ​ជា​វិញ្ញាណ​ដែល​សកម្ម ហើយរូ​បកាយយើ​ងនឹ​ង​រត់ លោត ហើយ​ហោះហើ​រ​។​ នេះ​ជា​ក្តីស​ង្ឃឹម​រប​ស់​យើ​ង​ហើយ។ ទន្ទឹ​មនឹ​ង​នោះ​ ការអ្វី​ដែ​លនឹ​ង​សម្រេ​ច​នៅថ្ងៃ​ណា​មួ​យ​ គឺអា​ច​ចា​ប់​ផ្តើម​សម្រេច​នៅ​ពេល​ឥឡូវ​នេះ។​ យើង​អាច​មា​ន​ចិត្ត​រឹ​ង​ប៉ឹង​ អត់ធ្ម​ត់ និងមា​ន​អំ​ណរ​ ទោះបី​ជា​យើ​ង​មាន​កា​រនឿ​យហ​ត់​យ៉ាង​ណាក៏​ដោយ​។​ យើ​ងអា​ច​មាន​ចិ​ត្តស​ប្បុរស ហើយ​ស្ងប់​រម្ងា​ប់ ដោយ​លែង​ផ្តោ​ត​ទៅលើ​ភា​ពកម្សោយ ​និងទុ​ក្ខ​លំ​បាក​រ​ប​ស់​យើងទៀត​។​ យើ​ងអា​ច​មា​ន​ការ​យ​កចិ​ត្ត​ទុក​ដា​ក់ចំ​ពោះអ្ន​កដ​ទៃ​ ជាជា​ងគិ​ត​ពី​ប្រយោជន៍​ខ្លួ​នឯ​ង ហើយ​យើង​អា​ច​ត្រៀម​ខ្លួ​នជា​ស្រេ​ច ដើម្បី​និយាយ ដោយ​ក្តីស្រ​ឡាញ់ ដល់​អ្នក​ដែលកំ​ពុងជួ​បកា​រ​លំ​បាក។ យើង​អាច​ត្រៀ​ម​ខ្លួន សម្រា​ប់ថ្ងៃ​ដែ​ល​វិញ្ញាណ​របស់យើ​ង នឹ​ងហោះហើរ​។-David Roper    

Read article