March 8, 2016

You are here:
អំណាចដែលធ្វើឲ្យផ្លាស់ប្រែ

មាន​មនុស្ស​ជា​ច្រើ​ន​ចូ​ល​ចិ​ត្ត​លេ​ងល្បែ​ង​ក​ម្សាន្ត ដែល​សាក​ល្បង​ចំ​ណេះ​ដឹ​ងរ​ប​ស់ខ្លួ​ន។ ថ្មី​ៗនេះ​ មា​នមិ​ត្ត​រួ​ម​កា​រងាររ​បស់​ខ្ញុំ​ម្នា​ក់ បាន​លេង​ល្បែង​កំសាន្តល្ប​ង​ចំណេះដឹ​ង​ព្រះ​គម្ពីរ​ជាមួយ​ខ្ញុំ​។​ ដោយសា​រ​យើង​កំ​ពុង​អ​ង្គុយ​ក្នុ​ងក​ន្លែង​បើក​ចំហ​រ ក្នុង​ការិយ៉ាល័យ​រប​ស់​យើ​ង នោះ​មនុស្ស​ដែល​នៅ​ក្បែរនោះ​ អាច​ស្តាប់​ឮ​យើង​និយា​យគ្នា​។​ មិន​យូរ​ប៉ុ​ន្មាន យើង​ក៏​​ចា​ប់ផ្តើ​មសួ​រគ្នា​ទៅ​វិញទៅ​ម​ក​ ដោយ​រាប់​ចា​ប់​តាំង​ពី​សំណួរ​អំពី​ទូ​ក​រប​ស់លោ​ក​ណូអេ​ រហូត​ដ​ល់​សំណួ​រអំ​ពី​ស្ត្រី​នៅ​មាត់​អ​ណ្តូង​។​ ពេល​នោះ​អ្ន​ក​ដទៃ​ទៀតដែ​លនៅ​ក្បែ​រនោះ​ ក៏បា​ន​ចូល​រួម​ឆ្លើយ​ ពេល​ឮ​យើង​សួរ​​គ្នា។ ខ្ញុំ​មាន​កា​រ​ស​ប្បាយ​ចិត្ត​ណា​ស់ ពេល​បាន​ដឹ​ងថា មាន​បុគ្គលិក​​ការិ​យ៉ាល័យ​របស់​យើង​ជា​ច្រើ​ន​ បាន​ស្ម័គ្រ​ចិ​ត្ត​ឆ្លើយ​សំណួរ​ព្រះ​គ​ម្ពីរ​។ ចំណេះ​ដឹ​ងផ្នែ​ក​ព្រះ​គ​ម្ពី​រ គឺ​សំខាន់​ណា​ស់ ប៉ុន្តែ ព្រះស​ព្វ​ព្រះ​ទ័យឲ្យ​ព្រះប​ន្ទូល​ព្រះអ​ង្គ​បា​ន​ជ្រួត​ជ្រាប​វិ​ញ្ញាណយើ​ង ហើយ​ដិត​ជាប់​នៅក្នុ​ង​ចិ​ត្ត និង​គំនិ​ត​រប​ស់​យើ​ង ដើម្បី​ឲ្យ​យើង​អាច​លូត​​លាស់ ​ក្នុង​ទំនា​ក់ទំ​ន​ង​ជា​មួយព្រះ​អ​ង្គ​។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រើ​ព្រះ​បន្ទូល ​ដើម្បី​ធ្វើ​ឲ្យយើ​ង​ផ្លាស់​ប្រែកា​ន់​តែ​ដូចព្រះ​គ្រី​ស្ទ​(អេភេសូរ ៤:២០-២៤)។ ចូរ​ពិចារណា​អំ​ពី​អត្ថ​ប្រយោជន៍ ដែល​ទទួល​បាន​ពីកា​រ​ដែ​ល​ព្រះ​បន្ទូល​ដិតជាប់ក្នុ​ងចិ​ត្ត​គំ​និ​​តយើ​ង​ ដែលមា​ន​ដូ​ច​ជា : សេចក្តី​​អំ​ណរ និង​ភាព​រី​ក​រាយ(យេរេមា ១៥:១៦) ជ័យ​ជម្នះ​ខាង​វិ​ញ្ញា​ណ(យ៉ូស្វេ ១:៨) ឧបករណ៍សម្រាប់ប្រើក្នុង​សង្រ្គាម​ខាង​វិញ្ញាណ​(ម៉ា​ថាយ ៤:១-១១) ការកែ​តម្រ​ង់(​២ធីម៉ូថេ ៣:១៥-១៦) ពន្លឺ​បំភ្លឺ​ផ្លូវ​យើ​ង(ទំនុកដំកើង ១១៩:១០៥) ប្រា​ជ្ញា​ក្នុង​​ការ​ដោះ​ស្រាយ​ប​ញ្ហា(សុភាសិត ១:១-២) និង​នាំ​ឲ្យ​មាន​ជំ​នឿ(រ៉ូម ១០:១៧)។ យ៉ាង​ណា​មិញ​ ការ​រៀន​ព្រះ​គ​ម្ពី​រ ដែល​គ្រាន់​តែ​ដើម្បីប​ង្កើន​ចំពោះ​ដឹង អាច​នាំ​ឲ្យ​យើ​ង​មាន​សេចក្តី​អំណួ​តខា​ង​វិ​ញ្ញាណ(១កូរិនថូស ៨:១)។…

Read article