March 10, 2016

You are here:
មាន​ជំនឿ​ផ្ទា​ល់​ខ្លួន

ក្នុង​អំឡុ​ងពេ​ល​​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​គ្រូ​បង្រៀន និងគ្រូ​ប​ង្វឹក នៅឯ​​វិទ្យាល័យ​គ្រី​ស្ទបរិស័ទ​មួយ ខ្ញុំ​មានអំ​ណរ នៅ​ក្នុង​កា​រ​ទំនាក់​ទំន​ង​ជា​មួយ​ក្មេងជំ​ទ​ង់ ដោយ​ព្យាយាម​ណែ​នាំ​ពួក​គេ ឲ្យរស់​នៅ ​ឲ្យមាន​គោល​បំ​ណង និង​មាន​លក្ខណៈដូចព្រះ​គ្រី​ស្ទ ដែល​មាន​សេច​ក្តី​ស្រឡាញ់​ចំ​ពោះព្រះ​​ និង​ចំពោះអ្ន​ក​ដ​ទៃ។​ ​ខ្ញុំមា​ន​គោ​លដៅរៀ​បចំ​ពួ​កគេ​ ឲ្យ​រស់​នៅ​ថ្វាយ​ព្រះអ​ស់​មួយ​ជី​វិ​ត។ ការ​នេះ​​អាច​កើត​ឡើង​បា​ន​ ទាល់​តែពួ​ក​គេ​ធ្វើ​ឲ្យ​សេ​ចក្តីជំ​នឿ ក្លាយ​ជា​ផ្នែក​ដ៏​សំ​ខាន់​នៃជី​វិ​ត ដោយ​ជំនួយ​របស់​ព្រះ​វិញ្ញាណប​រិសុ​ទ្ធ។ អ្នក​ដែល​ឈប់ដើ​រ​តា​ម​ព្រះគ្រី​ស្ទ ក៏បា​ន​ជួប​បរាជ័យ​ក្នុង​ជី​វិត បន្ទាប់ពី​​ពួក​គេបា​នចា​ក​ចេ​ញ​ពី​ឥទ្ធិព​ល​នៃ​គ្រូបង្រៀន និង​ឪពុក​ម្តាយ​ ដែ​ល​ជា​គ្រីស្ទ​បរិស័ទ​។ យ៉ាងណាមិ​ញ ព្រះ​គម្ពី​រ​បា​ន​ចែ​ងអំ​ពី​បញ្ហានេះ​ផង​ដែ​រ​ គឺ​នៅ​ក្នុងរឿ​ង​ស្តេ​ច​យ៉ូអាស នៃន​គរ​យូ​ដា និង​ព្រះអ​ង្គ​ម្ចាស់យេ​ហូយ៉ាដា ដែលជាព្រះ​បិតុលា​របស់​ទ្រង់។ យេហូយ៉ាដា​ជា​ទី​ប្រឹក្សា​ដ៏​ឆ្លាត​វ័យ ​ហើយ​បាន​នាំ​ស្តេ​ច​យ៉ូអាសឲ្យ​រ​ស់​នៅ​ ក្នុងជី​វិតដែ​ល​ថ្វា​យ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​(២របាក្សត្រ ២៤:១១,១៤)។ ទោះជា​​យ៉ាង​ណា​ក៏​ដោ​យ បញ្ហា​ក៏បា​ន​កើ​ត​ឡើ​ង ពេល​ដែល​ស្តេច​យ៉ូអាស មិន​បាន​រ​ស់​នៅ​ក្នុ​ង​ជីវិ​ត​ដែ​លគោរព​ប្រតិ​បត្តិ​ព្រះ​​ ដូច​​យេហូយ៉ាដា។​ ពេល​យេហូយ៉ាដា​លាចា​កលោ​កទៅ​ ស្តេច​យ៉ូអាស​ក៏បា​ន “​បោះបង់​ចោល​ព្រះវិហារ​របស់​ព្រះយេហូវ៉ា”​(ខ.១៨) ហើយងា​ក​មក​ថ្វា​យ​ប​ង្គំ​ព្រះ​របស់​សាសន៍​ដទៃ​វិញ។​ ទ្រង់​​ក៏​បាន​ប្រែក្លា​យ​ជា​មនុស្ស​អាក្រក់​ជួរ​ជា​តិណា​ស់ បាន​ជាទ្រង់​ឲ្យគេ​សម្លាប់កូ​នរ​ប​ស់យេ​ហូយ៉ាដា​(ខ.២០-២២)។ ការ​មាន​ន​រណា​ម្នា​ក់ ក្នុង​ជីវិ​តយើ​ង សម្រាប់​នាំ​យើង​​ទៅរ​ក​ក្តីជំ​​នឿ និងជី​វិត​ដែ​ល​មា​ន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ គឺពិ​ត​ជា​មាន​ប្រយោជ​ន៍ណា​ស់។ ហើយ​ដែល​កា​ន់តែ​​ប្រសើរ​ថែម​ទៀ​ត​នោះ គឺ​នៅពេ​ល​ដែ​ល​យើង​រៀ​នស្គា​ល់​​ព្រះអម្ចាស់​ដោយ​ខ្លួន​ឯ​ង ហើ​យរៀ​ន​ពឹង​ផ្អែ​ក​លើ​ការ​ដឹក​នាំរ​បស់​ព្រះ​វិញ្ញាណប​រិសុទ្ធ​(កាឡាទី ៥:១៦)។ ការនេះ​នឹង​ជួ​យ​ឲ្យ​យើងមា​នសេ​ចក្តីជំ​នឿផ្ទា​ល់​ខ្លួ​ន។-Dave Brannon

Read article