ក្បួនមាស
ក្បួនមាសបានចែងថា ចូរប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក។ មានសាសនាជាច្រើនបានប្រើក្បួនមាសនេះ។ ដូចនេះ តើក្បួនមាស ដែលមានក្នុងព្រះបន្ទូលព្រះយេស៊ូវ មានចំណុចអ្វីដែលពិសេសលើសគេ? ជាការពិតណាស់ ក្បួនមាសរបស់ព្រះអង្គមានលក្ខណៈពិសេស នៅត្រង់ពាក្យ “ដូច្នេះ” ដែលបង្ហាញអំពីភាពសប្បុរសរបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១១-១២)។ យើងគ្រប់គ្នាមិនបានយល់ដឹងច្បាស់ទេថា តាមពិត យើងមិនបានស្រឡាញ់អ្នកដទៃ ដូចដែលព្រះបានស្រឡាញ់យើងឡើយ។ ព្រះយេស៊ូវបានអនុវត្តតាមក្រមសីលធម៌ ដែលគួរឲ្យស្ងប់ស្ងែងនោះ ដោយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ តាមរយៈការរស់នៅ និងការសុគតដើម្បីលោះបាបយើងរាល់គ្នា។ យើងមានព្រះវរបិតា ដែលមានក្តីស្រឡាញ់ និងសប្បុរស ដែលមិនបានគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺបានបើកបង្ហាញទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គព្រះនាមព្រះយេស៊ូវ។ ភាពសប្បុរសរបស់ព្រះ ជាគំរូដែលបណ្តាលចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង។ យើងស្រឡាញ់ និងបង្ហាញភាពសប្បុរសដល់អ្នកដទៃ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឲ្យយើងរស់នៅតាមព្រះរាជបញ្ជារបស់ព្រះអង្គ តែព្រះអង្គក៏បានប្រទានយើង នូវអំណាចចេស្តា និងសេចក្តីស្រឡាញ់…
Read article