ចេះតែវង្វេងចេញ

ទ “ចូល​មក អស់អ្នក​ដែល​មា​ន​ពរ” ស្ថិតក្នុ​ង​ចំណោម​បទ​ចម្រៀង​ទំនុក​ដំកើង ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ជាង​​គេ។ បទ​នេះជា​ស្នា​ដៃនិ​ពន្ធ​រប​ស់​លោក​រ៉ូ​បឺត រ៉ូប៊ីនសិន(Robert Robinson) ដែល​ជាយុ​វជ​ន​ក្នុ​ងវ័​យ២​២​ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុង​ទំនុ​ក​ប​ទ​នេះ មាន​វគ្គ​មួ​យ ដែល​តែង​តែ​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារ​ម្មណ៍​យ៉ា​ង​ខ្លាំង​​ ហើ​យបា​ន​ជំរុ​ញ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​វាយ​ត​ម្លៃខ្លួ​​នឯង។ គឺ​វគ្គ​ដែ​ល​ច្រៀ​ងថា​ “ឱ​ព្រះ​អម្ចាស់ ទូលប​ង្គំ​ចេះ​តែវ​ង្វេ​ងចេ​ញ វង្វេ​ងចេ​ញ​ពី​ព្រះដែល​ទូ​លប​ង្គំស្រ​ឡាញ់”។ ពេល​ខ្លះ ខ្ញុំ​ពិត​​ជា​មានអា​រម្មណ៍ថា​ ​កំពុងវ​ង្វេង​ចេញ​ពី​ព្រះអ​ង្គ។ មានពេ​លជា​ច្រើ​ន​ដ​ងពេ​ក​ហើយ ដែល​មាន​អ្វី​​មួយមកប​ង្វែរអា​រម្ម​ណ៍​ខ្ញុំ ហើយខ្ញុំ​ក៏​បែកអា​រម្មណ៍ ដោយ​ឈប់​ផ្តោត​ទៅ​លើព្រះស​ង្រ្គោះដែ​លបា​នស្រ​ឡាញ់​ខ្ញុំ​ និង​លះប​ង់​ព្រះជន្ម​ដើម្បី​ខ្ញុំ​។ មិន​មែន​មា​ន​តែ​ខ្ញុំ និង​លោក​រូបឺត រ៉ូប៊ីនសិន​ទេ ដែល​មាន​បញ្ហានេះ។​​

ពេលដែ​ល​យើង​វង្វេង​ចេញ​ពី​​ព្រះ ចិត្តរ​ប​ស់យើ​ងមិ​ន​ចង់​រសាត់​ចេញ​ពី​​ព្រះទេ​ តែ​យើង​ច្រើ​ន​តែ​ធ្វើ​ការ​អ្វី​ ដែ​ល​យើង​មិ​នច​ង់​ធ្វើ ​គឺ​មិន​ខុ​ស​ពី​សាវ័ក​ប៉ុល​ឡើយ​(រ៉ូម ៧:១៩) ហើយយើង​ចាំបា​ច់​ត្រូវ​ងាកម​ករ​ក​អ្ន​ក​គង្វាល​នៃ​ដួង​ចិត្ត​យើ​ង ដែល​នាំ​យើង​ឲ្យ​ចូល​មក​ជិត​ព្រះ​អង្គ​វិ​ញ។​ ត្រង់ចំ​ណុច​នេះ​ ស្តេចដា​វីឌ​ក៏​បាន​មានបន្ទូ​លក្នុ​ង​ទំនុកដំកើង ជំពូក១​១៩ ដែល​ជាប​ទ​ចម្រៀង​ដ៏​​​ប្រសើររ​បស់​ព្រះ​គម្ពី​រ ដែល​ចែង​ថា​ “ទូលបង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្តី​បង្គាប់របស់​ទ្រង់​ឡើយ”(ខ.១០)។

ជួនកា​ល សូម្បីតែ​នៅ​ពេ​ល​ដែល​ចិ​ត្ត​រ​បស់​យើ​ងច​ង់​ស្វែ​ង​រក​ព្រះ​ក៏​ដោ​យ ក៏​នៅតែ​មា​ន​ការ​រំខានក្នុ​ង​ជី​វិត ដែល​នាំឲ្យ​យើ​ងវ​ង្វេង​ចេញ​ពី​ព្រះ​អង្គ និង​ព្រះ​បន្ទូល​ព្រះ​អង្គ​។ តែយើ​ង​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​យើង​មា​នព្រះវ​របិតាដែល​គង់​នៅ​ស្ថា​ន​សួគ៌ ដែល​មាន​ព្រះទ័យ​អ​ត់​ធ្មត់ និង​មេត្តា ​ហើយព្រះគុណព្រះ​អ​ង្គតែ​ង​តែ​មា​ន​គ្រប់​គ្រាន់​ សម្រាប់យើ​ងជា​និ​ច្ច សូម្បីតែ​នៅ​ពេ​ល​ដែល​យើង​ចេះតែវ​ង្វេង​ចេញ​ពី​ព្រះអង្គ​ក៏​ដោ​យ!-Bill Crowder

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles