ច្រឡំអត្តសញ្ញាណ
ស្កុត ក្រោឌ័រ(Scott Crowder) ជាប្អូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ពេលខ្ញុំកំពុងរៀននៅវិទ្យាល័យ។ ដូចនេះ យើងមានអាយុខុសគ្នាខ្លាំងណាស់ បានជាមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើន ពេលដែលគាត់ដល់វ័យត្រូវចូលរៀននៅសកលវិទ្យាល័យ។ ពេលគាត់ចាប់ផ្តើមការធ្វើដំណើរជាលើកដំបូង ទៅសកលវិទ្យាល័យ ខ្ញុំនឹងម្តាយរបស់យើងបានរួមដំណើរជាមួយគាត់។ ពេលយើងទៅដល់សកលវិទ្យាល័យ មនុស្សនៅទីនោះបានច្រឡំថា ខ្ញុំជាឪពុករបស់គាត់ ហើយម្តាយរបស់យើងជាយាយរបស់គាត់។ យើងក៏បានប្រាប់គេកុំឲ្យច្រឡំ តែក្រោយមក យើងក៏ឈប់ប្រាប់គេទៀត។ ទោះបីជាយើងបានធ្វើ ឬនិយាយអ្វីក៏ដោយ ក៏ទំនាក់ទំនងដ៏ពិតប្រាកដ ដែលយើងមានជាគ្រួសារ បានធ្វើឲ្យគេលែងយល់ច្រឡំទៀត។ មានពេលមួយ ព្រះយេស៊ូវបានសួរពួកផារិស៊ីថា “អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា”។ នោះគេទូលឆ្លើយថា ព្រះអង្គ“ជាព្រះវង្សហ្លួងដាវីឌ”(ម៉ាថាយ ២២:៤២)។ ការស្គាល់អត្តសញ្ញាណរបស់ព្រះមែស៊ី គឺពិតជាសំខាន់ណាស់។ ពួកគេក៏បានឆ្លើយត្រូវហើយ ប៉ុន្តែ ចម្លើយរបស់ពួកគេមិនទាន់ពេញលេញទេ។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះមែស៊ីនឹងយាងមក ហើយសោយរាជ្យនៅលើបល្ល័ង្ករបស់ព្រះវង្គហ្លួងដាវីឌ។ ប៉ុន្តែ ព្រះយេស៊ូវបានរំឭកពួកគេថា ស្តេចដាវីឌនឹងបានធ្វើជាព្ធយុកោរបស់ព្រះគ្រីស្ទ ហើយជាងនេះទៅទៀត ស្តេចដាវីឌក៏បានហៅព្រះអង្គថា “ព្រះអម្ចាស់”។ ពេលព្រះយេស៊ូវសួរលោកពេត្រុស ដោយសំណួរដូចនេះដែរ គាត់បានឆ្លើយយ៉ាងត្រឹមត្រូវថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(១៦:១៦)។ សព្វថ្ងៃនេះ អត្តសញ្ញាណរបស់ព្រះយេស៊ូវសំខាន់លើសអ្វីៗទាំងអស់ ហើយក៏សំខាន់អស់កល្បជានិច្ចផង បានជាយើងមិនត្រូវមានការយល់ដឹងខុស…
Read article