March 22, 2016

You are here:
ជិតមកដល់

សព្វ​ថ្ងៃនេះ​ យើង​ច្រើន​តែ​ឃើ​ញ​គេផ្សាយពា​ណិជ្ជក​ម្ម​ អំពី “ការជិ​ត​ម​ក​ដល់”​ នៃ​កម្ម​វិធី​កម្សាន្ត ឬកា​រ​ប្រ​កួត​កីឡាណា​មួយ​ ​ឬក៏​កា​រ​បញ្ចេញ​នូវ​ប​ច្ចេក​វិទ្យាចុ​ង​ក្រោយ​ជាដើ​ម។ គោលដៅ​នៃ​ការ​ប្រកាស​នេះ ​គឺដើ​ម្បី​ធ្វើ​ឲ្យប្រជាជន​មាន​ការរំពឹង​រ​ង់ចាំ​ ដោយចិ​ត្ត​រំ​ភើប​រីក​រាយ ​ចំពោះ​ការ​អ្វី​ដែ​លនឹ​ង​កើត​ឡើ​ង ទោះបី​ជា​ត្រូវ​រង់​ចំា​ជា​ច្រើ​នខែ​ទៀត​ក៏ដោ​យ។​ ពេលខ្ញុំអានក​ណ្ឌគម្ពីរ​វិវរណៈ ខ្ញុំមា​ន​កា​រ​ស្ងើច​សរសើរ ចំពោះសេ​ចក្តី​បង្រៀន​អំពីហេ​តុ​ការណ៍​ជាច្រើន​ ដែល“ជិ​តម​ក​ដល់” ដែលមា​ន​ចែង​ក្នុ​ង​កណ្ឌនេះ​ទំា​ងមូ​ល​។​ ប​ទគម្ពី​រមិ​ន​បាន​ចែង​​ថា “ព្រះ​យេស៊ូវ​នឹង​យា​ង​មក​ដ​ល់ នៅ​ថ្ងៃ​ណាមួ​យ​ ក្នុង​ពេល​អនាគត​ដ៏វែង​ឆ្ងាយ” នោះ​ឡើ​យ តែ​មា​​ន​​បទគម្ពីរ​ជាច្រើ​ន​ ដែលចែ​ង​ថា​ “​អស់​ទាំង​ការ ដែល​​បន្តិ​ច​ទៀត​ត្រូវ​កើត​មាន​មក”(១:១) និងមានឃ្លា​ដែ​លថា ​“ពេល​វេលានោះ​ជិត​ដល់​ហើយ”(ខ.៣)។ ក្នុងជំពូ​កចុ​ង​ក្រោ​យ​នៃ​កណ្ឌគ​ម្ពីរវិ​វរណៈ ព្រះ​អម្ចាស់បា​ន​មា​ន​បន្ទូ​ល​បីដ​ង​ថា​ ព្រះអង្គ​នឹង​មកជាឆា​ប់​(វិវរណៈ ២២:៧,១២,២០)។ ចាប់​តាំង​ពី​ពេ​លដែ​លព្រះ​អង្គ​មាន​បន្ទូ​ល​ដូ​ចនេះ​ គឺមា​ន​រយៈ​ពេល​ជាង​២​ពាន់​ឆ្នាំហើ​យ​ ដូច​នេះ ពាក្យ​ថា “​នឹងម​ក​ជាឆា​ប់​” ពិតជា​ពិបា​ក​នឹង​ឲ្យ​យើ​ងយ​ល់​ណាស់​ បើតា​ម​បទ​ពិសោធន៍​របស់​យើង។​ ព្រះអ​ង្គមិ​ន​បា​ន​ឲ្យយើ​ងផ្តោ​តទៅ​លើ​កាលបរិច្ឆេ​ទ នៃ​កា​រយា​ងម​កវិ​ញ​របស់​ព្រះអង្គ​​ទេ ផ្ទុយ​ទៅវិញ ​ព្រះអ​ម្ចា​ស់​បាន​ជំ​រុ​ញ​យើង ឲ្យ​ផ្តោត​ទៅ​លើ​ព្រះបន្ទូលស​ន្យា​របស់​ព្រះអ​ង្គ ដែល​នឹង​បាន​សម្រេច​។ ព្រះអ​ង្គ​បាន​ត្រា​សហៅ​​យើង​ ឲ្យ​រស់​នៅ​ថ្វាយ​ព្រះ​អ​ង្គ ​ ក្នុង​ពេល​ប​ច្ចុប្បន្ន “ទាំង​​រ​​ង់ចាំ​សេច​​ក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង”(ទីតុស ២:១៣)។-David McCasland

Read article