អត្ថន័យរបស់ឈ្មោះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានសរសេរសំបុត្រមួយច្បាប់ ទុកឲ្យកូនរបស់គាត់ ដែលទើបតែកើតសម្រាប់ឲ្យគាត់អាន ពេលគាត់ធំឡើង។ ក្នុងសំបុត្រនោះ គាត់បានសរសេរថា “កូនប្រុស ជាទីស្រឡាញ់របស់ប៉ា ប៉ានិងម៉ាក់ចង់ឲ្យកូនរកឃើញពន្លឺ និងផ្តោតទៅលើពន្លឺនោះ។ កូនមានឈ្មោះ ស៊ីន សន(Xin Xuan)។ ស៊ីនមានន័យថា ភាពស្មោះត្រង់ ការស្កប់ចិត្ត និងភាពត្រឹមត្រូវ ហើយសន មានន័យថា ភាពកក់ក្តៅ និងពន្លឺ”។ គាត់និងភរិយារបស់គាត់ បានជ្រើសរើសឈ្មោះមួយនេះ យ៉ាងប្រុងប្រយ័ត្ន ដោយសង្ឃឹមថា កូនប្រុសរបស់ខ្លួននឹងបានល្អដូចឈ្មោះនោះដែរ។ យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យលោកស៊ីម៉ូនថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះអង្គមិនមែនចេះតែរើសឈ្មោះឲ្យគាត់ព្រាវៗនោះឡើយ។ ពេត្រុសមានន័យថា “ថ្ម”។ ប៉ុន្តែ ទាល់តែមួយរយៈពេលក្រោយមក ទើបគាត់មានភាពរឹងមាំដូចឈ្មោះនោះ។ តាមព្រះគម្ពីរ យើងដឹងថា លោកពេត្រុសមានប្រវត្តិជាអ្នកនេសាទត្រី ដែលជាមនុស្សឆេវឆាវ។ គាត់ធ្លាប់ប្រកែកជាមួយព្រះយេស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបានដកដាវកាប់គេ(យ៉ូហាន ១៨:១០-១១) ហើយថែមទាំងបានបដិសេធថា មិនស្គាល់ព្រះអង្គទៀត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុងព្រះគម្ពីរកិច្ចការ យើងឃើញថា ព្រះបានធ្វើការក្នុងជីវិតគាត់ ហើយបានបង្កើតពួកជំនុំតាមរយៈគាត់ទៀតផង។ ដូចនេះលោកពេត្រុស ពិតជាបានក្លាយជាមនុស្ស…
Read article