April 4, 2016

You are here:
ពិនិត្យប្រេងម៉ាស៊ីន

ពេល​ខ្ញុំប​ង្រៀន​កូន​ស្រី​ខ្ញុំ​ ឲ្យ​ចេះបើក​ឡា​ន ខ្ញុំ​រាប់​បញ្ចូល​កា​រ​បង្រៀន​បន្តិច​បន្តួច អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ការ​មើល​ថែរ​គ្រឿង​ម៉ាស៊ីន​រប​ស់ឡា​ន​ផ​ង​ដែរ។ យើង​ក៏​បាន​ទៅ​យាន្ត​ដ្ឋាន​មួយ​កន្លែងក្នុង​តំបន់ ជាក​ន្លែង​ដែ​ល គេរៀនពិ​និត្យ​មើ​ល​ប្រេ​ង​ម៉ាស៊ី​នឡា​ន នៅ​​ពេល​​​គេ​ចាក់​សាំង​។ ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក កា​រនេះ​​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ​ អំពី​ពាក្យ​ស្លោក ដែល​ពោល​ថា ​“ប្រេង​ម៉ាស៊ីនថោកទេ តែម៉ា​ស៊ីន​ឡា​ន​ថ្លៃ”។ បាន​សេច​ក្តី​ថា ការ​ចំណាយ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ី​នឲ្យ​ទៀ​ង​ទាត់ គឺ​​​អស់​លុយ​តិច​ជាង​​ការផ្លាស់​ប្តូ​រ​ម៉ាស៊ីន​ឡាន​​។​ ការ​ថែទាំ​​ព្រ​លឹ​ងវិញ្ញាណ ក៏​សំខាន់​ចំពោះ​ការរ​ស់​នៅ​របស់យើង​ផង​ដែ​រ។ ការ​ចំ​ណាយ​ពេ​ល​ប្រ​ចាំ​ថ្ងៃ ដើម្បី​អាន​ព្រះ​គម្ពីរ ​អធិស្ឋា​ន និង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​ ជា​គន្លឹះ ដែល​ជួ​យ​មិ​ន​ឲ្យ​មាន​កា​រ​ខូចខាត​ខាង​វិ​ញ្ញាណ។ ក្នុងទំ​នុក​ដំកើង ជំពូក៥ ស្តេច​ដាវីឌ​បា​ន​មាន​បន្ទូល​ថា “ឱ​ព្រះ​យេហូវ៉ា​​អើយ នៅ​​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង”(ខ.៣)។ ក្នុង​ខ​បន្ទាប់ទៀត ទ្រង់បា​ន​ស​រសើរ​ដំកើង អរ​ព្រះគុ​ណ និង​​ទូល​សូម​​អស់​ពី​ចិត្តដល់​ព្រះ។ មាន​មនុស្ស​ជា​ច្រើ​ន​បាន​យល់​អំពី​ភាព​ចាំបា​ច់ នៃ​ការ​ចាប់​ផ្តើម​ការ​រ​ស់​នៅប្រ​ចាំ​ថ្ងៃ ជាមួ​យព្រះ​អ​ម្ចាស់។ មុន​ពេល​ពួ​ក​គេបើកមើលទូរស័ព្ទ​​ មើល​ព​ត៌​មាន ឬញាំ​អា​ហារ​ពេល​ព្រឹ​ក ពួក​គេ​តែង​តែ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ​មួយ​រយៈ​ពេល​សិ​ន ដោយ​អាន​ព្រះ​បន្ទូ​ល​ព្រះ​ សរសើរ​ដំកើ​ង​ព្រះ​អ​ង្គ សម្រាប់​ភាពធំ​ឧត្តម្ភ​របស់​ព្រះ​អង្គ និង​អរ​ព្រះ​គុ​ណព្រះ​អង្គ សម្រាប់​សេចក្តី​ស្រ​ឡាញ់​ ហើយស្វែង​រ​ក​ការ​ដឹក​នាំ​ពី​ព្រះ​អង្គ។ ​ចំណែកអ្ន​ក​ផ្សេ​ង​ទៀ​ត ក៏​បាន​ចំ​ណាយ​ពេ​ល​អា​នព្រះ​គ​ម្ពីរ…

Read article