មិនអាចរាប់បាន
រឿងល្ខោនដែលមានចំណងជើងថា អ័ម៉ាឌីស(Amadeus) និយាយអំពីអ្នកនិពន្ធបទភ្លេងម្នាក់ ក្នុងសតវត្សរ៍ទី១៨ ដែលកំពុងតែខិតខំស្វែងយល់ អំពីព្រះទ័យព្រះ។ លោកអាន់តូនីញ៉ូ សាលេរី(Antonio Salieri) ជាអ្នកមានភាពឧស្សាហ៍ក្នុងជំនឿ។ គាត់មានចិត្តឆេះឆួល ចង់បង្កើតបទភ្លេងដែលគេនឹងប្រើគ្រប់សម័យកាល តែគាត់មិនអាចធ្វើបានល្អឡើយ។ គាត់មានកំហឹងយ៉ាងខ្លាំង ពេលដឹងថា ព្រះបានប្រទាននូវអំណោយទានផ្នែកតន្រ្តីដ៏អស្ចារ្យបំផុត ដល់លោកវ៉ូហ្វហ្គែង អាម៉ាដូស ម៉ូហ្សាត (Wolfgang Amadeus Mozart) ដែលមិនមែនជាអ្នកគោរពប្រតិបត្តិព្រះ។ ត្រង់ចំណុចនេះ រឿងអ័ម៉ាឌីស និងព្រះគម្ពីរយ៉ូបមានសំណួរមួយដូចគ្នា។ អ្នកនិពន្ធព្រះគម្ពីរយ៉ូបបានឆ្ងល់ថា ហេតុអ្វីបានជាព្រះដាក់ទោស មនុស្សដែលសុចរិតបំផុត ក្នុងពិភពលោក? រីឯអ្នកនិពន្ធរឿងអ័ម៉ាឌីសវិញ បានឆ្ងល់ថា ហេតុអ្វីបានជាព្រះ ប្រទានរង្វាន់ ដល់មនុស្សដែលមិនសមនឹងទទួល? ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីពួកជើងឈ្នួល និងការដែលពួកគេមិនសុខចិត្តនឹងការឲ្យថ្លៃឈ្នួល។ ក្នុងរឿងនេះ មានអ្នកខ្លះឈរនៅទំនេរអត់ការធ្វើ ក៏ត្រូវថៅកែជួលឲ្យធ្វើចំការគាត់ នៅម៉ោង៥ល្ងាច(ម៉ាថាយ ២០:៦-៧)។ ជើងឈ្នួលដទៃទៀត ដែលបានធ្វើការបម្រើគាត់ តាំងពីព្រឹកមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលថៅកែបើកប្រាក់ឈ្នួល ឲ្យអ្នកមកធ្វើការម៉ោង៥ល្ងាច ស្មើអ្នកដែលធ្វើការតាំងពីព្រឹក! តាមន័យសេដ្ឋកិច្ច ការបើកថ្លៃឈ្នួលដូចនេះ មិនអាចទទួលយកបានទេ តែព្រះអង្គសព្វព្រះទ័យឲ្យយើងយល់ពីបំណងព្រះទ័យព្រះអង្គ។…
Read article