April 7, 2016

You are here:
ផ្លៃស្ត្របូរីដែល​រាយប៉ាយ

ថ្មីៗ​នេះ ខ្ញុំ​និង​ស្វា​មីរ​បស់​ខ្ញុំបា​នផ្លា​ស់​មក​រស់​នៅ ក្នុង​ផ្ទះថ្មី​។ មាន​ពេល​មួយ មាន​បុរស​ម្នាក់​បាន​យកផ្លែ​ស្តបូរី មួ​យកេ​ស​ធំ ​ ​មក​ដាក់​ចោលនៅ​តា​មផ្លូ​វ​ដើរ ខា​ងមុ​ខផ្ទះ​យើ​ង។ គាត់​បាន​សរសេរក្រដាស់មួ​យ​ស​ន្លឹក​ដា​ក់​ពីលើ​នោះ​ថា គាត់​ចង់​ឲ្យ​យើ​ង​ចែករំ​លែកផ្លែ​ស្ត្របូរីនោះ​ ជាមួ​យអ្ន​ក​ជិត​ខាងរបស់យើ​ង។ គាត់​មាន​បំណ​ង​ល្អទេ​ ប៉ុន្តែ មាន​ក្មេង​ៗ​ខ្លះ បាន​ឃើញ​ផ្លែ​ស្ត្របូរី​មួយ​កេ​ស​នោះ មុនពេល​យើង​មក​ដល់ ហើយ​ក្មេ​ង​ៗ​ទាំ​ងនោះនាំ​គ្នាយ​កផ្លែ​ស្ត្របូរីនោះ​ គប់​គ្នាលេ​ង ក្នុង​បរិវេណ​ផ្ទះ​របស់​យើង ដែលមាន​ជញ្ជាំង​ពណ៌ស​រ។   ពេល​យើង​ត្រឡប់​មក​ផ្ទះវិ​ញ យើង​ឃើញ​ក្មេ​ង​ៗ ដែល​យើង​ស្គាល់​កំពុ​ងមើ​ល​មក​យើ​ង​ពីខា​ង​​ក្រៅរ​ប​ងផ្ទះ​។ ពួក​គេបា​នត្រឡប់ម​ក​មើល​កន្លែង​ ដែលពួ​កគេ​បាន​ប​ង្ករ​ភាព​រញេរញ៉ៃ​នោះដោយ​ចង់​ដឹង​ថា យើង​នឹង​មាន​ប្រ​តិកម្ម​យ៉ាងណា​ ចំពោះ​ភាព​រញេរញ៉ៃ​នោះ។  ពេល​នោះ​ យើង​អាច​​បោស​សម្អា​ត​ដោយ​ខ្លួ​ន​ឯង ប៉ុន្តែ ដើម្បីស្អាងទំ​នាក់ទំ​ន​ងឡើ​ង​វិញ យើង​យល់​ថា​ យើង​ចាំបា​ច់​ត្រូវ​ទៅ​និយា​យ​ជាមួ​យ​ពួ​ក​គេ ហើយ​ប្រាប់​ឲ្យ​ពួក​គេ​ជួយ​សម្អាត​ជញ្ជាំង​ផ្ទះ​ដែល​បាន​ប្រ​ឡាក់នោះ​។​ ការ​រ​ស់នៅ​រ​បស់​យើ​ង អាច​មាន​ភាព​រ​ញេរ​ញ៉ៃ ដោយ​សារ​បញ្ហា​នៅ​​ក្នុង​ទំ​នាក់​ទំនង។ ពួក​ជំនុំ នៅក្រុ​ង​ភីលីព​ក៏​បាន​ជួប​បញ្ហានោះ​ផង​ដែរ។ មាន​អ្ន​កប​ម្រើ​ព្រះ​ដ៏ស្មោះ​ត្រង់​ពីរ​នាក់ គឺ​អ្នក​ស្រី​អ៊ើរ៉ូឌា និង​អ្នកស្រី​ស៊ុ​នទីច មាន​ការ​​មិន​ចុះ​សម្រុង​គ្នាយ៉ា​ងខ្លាំ​ង​។ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកជំ​នុំ​មួយ​នេះ​ ដើម្បី​លើក​ទឹ​ក​ចិត្ត​ពួ​ក​គេ ឲ្យធ្វើ​កា​រដោះ​ស្រាយប​ញ្ហា​នេះ(ភីលីព ៤:២)។ គាត់​ក៏​ចង់​ឲ្យមា​ន​មនុស្ស​ម្នាក់​ទៀ​ត មក​ជួយ​ដោះ​ស្រាយ​បញ្ហា​រប​ស់​ពួ​ក​គេ ដោយ​វិញ្ញាណ​ដ៏​សុភាព។ គឺដូច​ដែល​គា​ត់បា​ន​មាន​ប្រ​សាសន៍ ក្នុង​សំ​បុត្រ​នោះ​ថា​ “​ខ្ញុំ​​​ក៏​សូម​ដល់​អ្នក ឱ​គូកន​ស្មោះត្រង់​របស់​ខ្ញុំ​អើយ…

Read article