April 8, 2016

You are here:
ការផ្លាស់ប្រែ

ខ្ញុំមាន​មិត្ត​ភ័​ក្តម្នាក់​ ដែល​ហាក់​ដូ​ច​ជា​ល្អ​ជា​ងខ្ញុំ​ គ្រប់​ចំណុ​ច។ គាត់ឆ្លា​ត​ជា​ង​ខ្ញុំ។​ គា​ត់គិ​តបា​ន​ស៊ី​ជម្រៅជា​ង ហើយ​គាត់​ដឹ​ង​ថា នៅ​ទីណា​គា​ត់​អាច​រក​បា​នសៀ​វភៅដែ​ល​ល្អ​ជា​ងស​ម្រាប់​អាន។ គាត់ថែ​មទំា​ង​លេ​ង​កីឡាវា​យ​កូន​ហ្គោល​បាន​ល្អ​ជា​ងខ្ញុំ​ផ​ង​ដែ​រ។ ពេល​ខ្ញុំ​ចំណាយ​ពេល​ជា​មួ​យ​គាត់ ខ្ញុំបាន​ទ​ទួ​ល​ការ​ជំរុ​ញ​ចិត្ត​ឲ្យ​ខិត​ខំ​ធ្វើយ៉ា​ង​ណា ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ល្អជា​ង​មុន​ ដែល​មាន​គំនិត​កាន់តែ​​ស៊ី​ជ​ម្រៅ។ ខ្នាត​គំរូ​នៃ​ភាព​ល្អប្រ​សើរ​រប​ស់​គា​ត់​ បាន​នាំ​ចិ​ត្ត​ខ្ញុំ​ឲ្យ​ខិត​ខំ​ស្វែង​រ​ក​កា​រ​អ្វី​ដែល​កាន់​តែធំ​​ប្រ​សើរ។​ ការ​នេះ​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំពីគោ​លការណ៍​ខា​ង​វិ​ញ្ញាណ ដែល​បាន​បង្រៀន​យើង​ឲ្យ​ចំណា​យពេ​ល​​ជាមួ​យ​ព្រះបន្ទូល​ព្រះ ដើម្បី​ឲ្យ​យើង​អាច​នៅ​ជាប់​នឹ​ងព្រះ​គ្រី​ស្ទ។​ ពេល​ខ្ញុំ​អាន​បទ​គម្ពីរដែ​ល​​ចែងអំពីសេ​ចក្តី​ស្រឡាញ់ដែ​លគ្មា​ន​លក្ខ​ខ័ណ្ឌ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះយើ​ង ខ្ញុំក៏​បា​នទ​ទួលកា​រ​បណ្តាល​ចិ​ត្ត ឲ្យស្រឡាញ់​អ្នក​​ដទៃ ដោយ​មិន​ទៀម​ទា​ការត​ប​ស្ន​ង​អ្វីឡើ​យ។ ពេល​ខ្ញុំ​ដឹង​ថា​ ព្រះ​អង្គ​ប្រទាន​សេចក្តី​មេត្តា​កុរណា និង​ព្រះគុ​ណ​ ដោយ​ឥត​គិត​​ថ្លៃ ដល់​មនុស្ស​ដែល​មិ​ន​សម​នឹ​ងទ​​ទួល ខ្ញុំ​មាន​ចិ​ត្ត​ខ្មាស់​អៀន​ណាស់ ព្រោះ​ខ្ញុំចេះតែ​មិ​ន​ព្រ​ម​អត់​ទោស​ឲ្យ​គេ​ ហើយ​ចង់​សង​សឹ​ក​។ ខ្ញុំ​មាន​ការ​ដឹងគុ​ណព្រះ​កា​ន់តែ​ខ្លាំ​ង ពេល​ដែល​ខ្ញុំ​ដឹ​ង​ថា ​ព្រះ​អម្ចាស់បា​ន​ដណ្តប់កាយខ្ញុំ​ ដោយ​សម្រ​ស់​នៅសេ​ចក្តី​សុចរិត​ដ៏​គ្រ​ប់​លក្ខណ៍​រប​ស់​ព្រះ​អង្គ ទោះបីជា​ខ្ញុំ​បា​នប្រព្រឹត្ត​ខុស ​គួរ​ឲ្យ​ខ្មាស់​អៀ​នយ៉ា​ង​ណាក៏​ដោ​យ។ ព្រះអ​ង្គបា​ន​បង្ហា​ញ​ផ្លូ​វដ៏​អ​ស្ចារ្យ និង​ប្រាជ្ញា​ដែល​គ្មា​ន​គូប្រៀប​របស់​ព្រះ​អ​ង្គ ក្នុង​ព្រះគ​ម្ពី​រ ដែល​បា​ន​បណ្តា​ល​ចិ​ត្ត និង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំផ្លា​ស់​ប្រែ​។ ខ្ញុំ​មិន​ច​ង់ឲ្យ​​ជីវិតខ្ញុំ​នៅដដែលឡើ​យ ពេល​ដែ​ល​ព្រះ​អង្គ​​នាំឲ្យ​ខ្ញុំផ្លា​ស់ប្រែ​កាន់​តែដូ​ច​ព្រះ​អង្គ ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​។​ សាវ័ក​ប៉ុ​ល​បា​ន​ប្រា​ប់​យើង ឲ្យ​មើល​ទៅ​​ព្រះគ្រី​ស្ទ ដោយ​អំណរ ហើយ​កាល​ណា​យើ​ងមើល​ទៅព្រះអ​ង្គ​ យើង​ក៏​បាន “​ផ្លា​ស់​​ប្រែ​​ទៅ ឲ្យ​​ដូ​ច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ គឺ​ដោយសារ​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe…

Read article