ស្រឡាញ់តាមព្រះអង្គ
ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល ក្នុងការស់នៅប្រចាំថ្ងៃ ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌ គឺជាបំណងចិត្តរបស់គាត់ តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បានដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។ ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃការទទួលស្វាគមន៍នោះ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុងជីវិតគាត់ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេលធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។ ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែលកំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ តាមរបៀបជាច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ …
Read article