
ការចាប់ផ្តើមជាថ្មី
ដោយMarvin Williams
April 12, 2016
មនុស្សគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមជីវិតជាថ្មី។ ពេលលោកប្រាយ៉ាន(Brayan) នៅក្មេង គាត់បានចូលក្រុមជើងកាង នៅសាលាបឋម។ ពេលគាត់មានអាយុ១២ឆ្នាំ គាត់បានរត់ចោលផ្ទះ ហើយជីវិតរបស់គាត់ក៏ត្រូវវង្វេង នៅក្នុងក្រុមជើងកាង និងការការញៀនថ្នាំអស់បីឆ្នាំ។ ទោះបីជាគាត់បានចាកចេញពីក្រុមជើងកាង ហើយត្រឡប់មកផ្ទះវិញក៏ដោយ ក៏គាត់នៅតែមានការពិបាក ពេលដែលគាត់ត្រូវគេដេញចេញពីសាលារៀន ដោយសារគាត់លក់ថ្នាំញៀននៅទីនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលគាត់ចូលរៀននៅក្នុងសាលាវិទ្យាល័យមួយទៀត មានគ្រូបង្រៀនម្នាក់បានលើកទឹកចិត្តគាត់ ឲ្យសរសេរអំពីបទពិសោធន៍នៃជីវិតរបស់គាត់ ជាជាងបន្តប្រព្រឹត្តការអាក្រក់ទាំងនោះឡើងវិញ។ ពេលនោះ គាត់ក៏បានទទួលយកការកែខ្លួនយ៉ាងរីករាយ ហើយក៏បានចាប់ផ្តើមជីវិតជាថ្មី។ យ៉ាងណាមិញ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយ ដើម្បីលើកទឹកចិត្តប្រជាជនយូដា ឲ្យគិតអំពីការចាប់ផ្តើមជីវិតជាថ្មីផងដែរ ពេលដែលពួកគេកំពុងរស់នៅជាឈ្លើយសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ”(អេសាយ ៤៣:១៨)។ ព្រះអង្គបានប្រាប់ពួកគេឲ្យឈប់រស់នៅ ក្នុងការដាក់ទោសនោះទៀត។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេផ្តោតអារម្មណ៍ទៅលើព្រះ ដែលនឹងប្រទានពួកគេនូវការចាប់ផ្តើមជាថ្មី ដោយនាំពួកគេចេញពីចក្រភពបាប៊ីឡូន ត្រឡប់ទៅផ្ទះវិញ តាមរយៈការធ្វើដំណើរចាកចេញជាថ្មីមួយទៀត(ខ.១៩)។ កាលណាយើងមានព្រះ នោះយើងអាចចាប់ផ្តើមជីវិតជាថ្មី។ ព្រះអង្គអាចជួយយើង ឲ្យបំភ្លេចអតីតកាល ហើយចាប់ផ្តើមតោងព្រះអង្គឲ្យជាប់។ ទំនាក់ទំនងជាមួយព្រះអង្គ ផ្តល់ឲ្យនូវសេចក្តីសង្ឃឹមថ្មី ដល់អស់អ្នកដែលទុកចិត្តព្រះអង្គ។-Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ?-ខ.១៩