ការស្រឡាញ់ខុស
លោកម៉ាទីន លីនស្ត្រម(Martin Lindstrom) ជាអ្នកនិពន្ធ និងវាទគ្មិន ដែលបានយល់ថា សព្វថ្ងៃនេះ មនុស្សជាច្រើនបានស្រឡាញ់ទូរស័ព្ទដៃខ្លាំងណាស់ គឺប្រៀបដូចជាមិត្តភ័ក្រដ៏ល្អបំផុតអញ្ចឹង។ លោកលីនស្ត្រមក៏បានធ្វើការពិសោធន៍ ដោយប្រើម៉ាស៊ីនស្គែនខួរក្បាល ដើម្បីស្វែងយល់អំពីដើមហេតុនៃបញ្ហានេះ។ គាត់បានឲ្យអ្នកស្ម័គ្រចិត្ត ដេកក្នុងម៉ាស៊ីនស្គែននោះ ហើយពេលដែលពួកគេឃើញ ឬឮទូរសព័្ទរបស់ខ្លួនរោទ៍ កោសិការប្រសាទក៏បានកម្រើកឡើងខ្លាំង នៅក្នុងខួរក្បាល ត្រង់ផ្នែកដែលទាក់ទងនឹងអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការអាណិត។ លោកលីនស្ត្រមក៏បានមានប្រសាសន៍ថា “ខួរក្បាលរបស់ពួកគេស្រាប់តែមានប្រតិកម្មឆ្លើយតបនឹងទូរស័ព្ទភ្លាមៗ គឺហាក់ដូចជាទូរស័ព្ទនោះជាមិត្តប្រុស ឬមិត្តស្រី ឬមួយជាសមាជិកគ្រួសាររបស់ខ្លួនអញ្ចឹង”។ មានរបស់ជាច្រើន ដែលទាក់ទាញក្តីស្រឡាញ់ ពេលវេលា និងចំណាប់អារម្មណ៍របស់យើង ហើយការនេះហាក់ដូចជាបង្ហាញថា យើងចាំបាច់ត្រូវឆែកពិនិត្យមើលចិត្តខ្លួនឯងជានិច្ច ដើម្បីឲ្យដឹងច្បាស់ថា យើងកំពុងផ្តោតជីវិតយើង ទៅលើអ្វី។ លោកយ៉ូស្វេបានប្រាប់រាស្រ្តអ៊ីស្រាអែលថា ពួកគេត្រូវតែស្រឡាញ់ និងថ្វាយបង្គំតែព្រះអម្ចាស់ប៉ុណ្ណោះ(យ៉ូស្វេ ២៤:១៤)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់ពួកគេឲ្យប្រព្រឹត្តផ្ទុយ នឹងសាសន៍ដទៃដែលនៅជុំវិញពួកគេ ដែលថ្វាយបង្គំរូបព្រះ។ គេធ្វើរូបព្រះទាំងនោះ ពីលោហធាតុ ហើយគ្រាន់ជាស្នាដៃដែលមនុស្សបានបង្កើតប៉ុណ្ណោះ(ទំនុកដំកើង ១១៥:៤) គឺគ្មានអំណាចអ្វីទាល់តែសោះ បើធៀបនឹងព្រះអម្ចាស់។ ដូចនេះ រាស្រ្តរបស់ព្រះបានទទួលការលើកទឹកចិត្ត ឲ្យស្វែងរកភាពសុខសាន្ត នៅក្នុងព្រះអង្គ មិនមែននៅក្នុងព្រះដទៃឡើយ(ពួកចៅហ្វាយ ១០:១៣-១៦)។…
Read article