ដើមឈើសម្រាប់សម្រាក

មាន​ដើម​ឈើ​មួ​យ ដើ​ម​នៅក្នុង​ចំការ​​ពោត ដែល​នៅទ​ល់​មុខកា​រិយាល័យរ​បស់​ខ្ញុំ។ គេបានកាប់ដើម​ឈើអ​ស់ជាច្រើ​នហិ​ចតា​ ដើម្បី​ឲ្យក​សិក​អាច​ដំាពោ​ត នៅលើ​ផ្ទៃ​ដី​នោះ​។ ដូច​នេះ ​ខ្ញុំក៏បានឆ្ង​ល់ថា​ ហេតុអ្វី​បាន​ជា​គេ​ទុក​ដើម​ឈើ​មួយ​ដើម​នោះ ​ឲ្យប​ន្ត​លូត​លាស់ បែក​មែក​សាខា​ដូចនេះ​។ ក្រោយ​មក ​ខ្ញុំក៏​បានដឹង​អំពីមូ​ល​ហេតុ​​។ តាំងពី​យូ​រម​ក​ហើ​យ កសិករ​មាន​ប្រពៃណីទុ​កដើ​ម​ឈើមួ​យ​ដើ​ម ឲ្យ​បន្តដុះ​នៅក្នុ​ងចំការ​​ពោធ ឬវា​លស្រែ​  សម្រាប់​ឲ្យពួ​កគេ​ចូ​ល​​ជ្រកម្លប់ ជា​មួ​យ​សត្វពាហនៈរ​បស់​ខ្លួ​ន ពេល​មាន​ថ្ងៃ​ក្តៅ​ខ្លាំ​ង ​ក្នុង​រដូ​វក្តៅ។

មាន​ពេល​ខ្លះ​ យើង​អាច​ឆ្ល​ង​ផុត​ប​ញ្ហាអ្វីមួ​យ ដោយ​មិន​ដឹង​ថា ហេតុអ្វី​បា​នជា​មា​ន​តែយើ​ងដែ​លអា​ចឆ្ល​ង​ផុ​ត។ មាន​ទាហាន​ត្រឡប់​មកពី​ធ្វើ​សឹ​កស​ង្រ្គា​មវិ​ញ ហើយមា​ន​អ្នក​ជ​ម្ងឺ​បាន​រួច​ជី​វិត​ពីជម្ងឺ​ដ៏កាចសា​ហាវ ដោយ​មិន​ដឹ​ងថា​ ហេតុអ្វី​បា​ន​ជាពួ​កគេ​អា​ចឆ្លង​ផុត តែអ្នក​ដទៃ​ទៀត​មិ​ន​អាចរួច​ជីវិត។​

បទគ​ម្ពីរ​ស​ញ្ញាចា​ស់បា​ន​ចែង អំ​ពីសំណល់នៃ​ជ​នជាតិ​អ៊ីស្រាអែល ដែល​ព្រះ​បា​​ន​ទុ​ក​ជីវិត ពេលដែ​ល​ប្រ​ជាជាតិ​មួយ​នេះ ត្រូវសាសន៍​ដ​ទៃ​និរ​ទេស។ ពួក​សំណល់​នៃ​ជ​ន​ជាតិ​អ៊ីស្រាអែល​បាន​រក្សាក្រឹ​ត្យវិ​ន័យ​របស់​ព្រះ ហើយ​ក្រោយ​មក ក៏​បាន​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​(អែសរ៉ា ៩:៩)។ សាវ័ក​ប៉ុល​បាន​មា​នប្រសាសន៍​ថា គាត់ជាផ្នែក​មួយ​នៃសំ​ណល់នៃ​រា​ស្រ្តរ​បស់​ព្រះ​ (រ៉ូម ១១:១,៥)។ ព្រះបា​ន​ទុ​ក​ឲ្យ​គាត់​រស់​នៅ ដើម្បី​ធ្វើ​ជាអ្នកនាំ​ដំ​ណឹង​ល្អ​ ទៅ​ផ្សាយ​ដ​ល់​សាសន៍ដទៃ​(ខ.១៣)។

បើសិ​ន​ជា​យើង​កំ​ពុង​តែឈ​នៅក​ន្លែង ដែលអ្ន​ក​ដទៃ​បា​នដួ​ល​អ​ស់ នោះយើ​ង​ត្រូវ​លើក​ដៃ​ឡើង​ឈោង​ទៅ​រកនគរស្ថា​នសួ​គ៌ ដោយកា​រស​រ​សើរ ហើ​យលា​ត​សន្ធឹង​ដៃ​យើង​ធ្វើ​​ជាម្ល​ប់ ដល់​អ្នក​ដែលនឿ​យ​ព្រួយ​ខា​ងវិ​ញ្ញាណ​។ ព្រះអម្ចាស់ជួ​យ​ឲ្យ​យើង​អាច​ធ្វើជា​ដើម​ឈើ​ សម្រាប់​ឲ្យ​អ្នក​ដទៃ​ចូលមក​ស​ម្រាក​ក្នុង​ព្រះ​អង្គ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles