ព្រះអង្គបានកែប្រែជីវិតទូលបង្គំ
លោកស្ទីវ ចបស៍(Steve Jobs) ដែលជាអ្នកត្រួសត្រាយផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ បានលាចាកលោកក្នុងឆ្នាំ២០១១។ ពេលនោះ មានមនុស្សជាងមួយលាននាក់ នៅទូទាំងពិភពលោកបានបង្ហោះសារនៅលើប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្ហាញនូវការដឹងគុណចំពោះគាត់។ សារដែលគេនិយមបង្ហោះជាងគេនោះ មានខ្លឹមសារដែលរៀបរាប់អំពីការដែលលោកចបស៍ បានកែប្រែជីវិតរបស់ពួកគេ។ ពួកគេនិយាយថា ការរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរ ដោយសារគំនិតកែឆ្នៃដ៏ប៉ិនប្រសប់របស់គាត់ ហើយពួកគេចង់បង្ហាញនូវការសរសើរ និងទុក្ខសោក ចំពោះគាត់។ ក្នុងនោះ មានអ្នកខ្លះបានបង្ហោះរូបភាព ដែលមានអក្សរឡាតាំងធំៗ នៅលើកញ្ចក់ឧបករណ៍ធែបលែតមួយគ្រឿងដែលសរសេរថា អាយស៊ែត(iSad) ដែលមានន័យថា ខ្ញុំមានទុក្ខ។ ការដឹងគុណបាននាំឲ្យមនុស្សបង្ហាញចេញ នូវអារម្មណ៍របស់ខ្លួន គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១០៧ បានរៀបរាប់ថា “គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ”(ខ.២)។ ខ្លឹមសារនៃទំនុកដំកើងនេះ និយាយអំពីអ្នកដែលកំពុងមានបញ្ហាធ្ងន់ធ្ងរ ដែលព្រះអម្ចាស់បានរំដោះ ឲ្យមានសេរីភាព។ អ្នកខ្លះគ្មានផ្ទះសម្បែង ហើយខ្លះមានការខ្វះខាត(ខ.៤-៥) ហើយខ្លះបានបះបោរទាស់នឹងព្រះបន្ទូលព្រះ(ខ.១០-១១) អ្នកខ្លះទៀតកំពុងទាល់ច្រក បានជាគេស្រែកដង្ហើយឲ្យព្រះអង្គជួយ(ខ.២៦-២៧)។ ព្រះអង្គក៏បានសង្រ្គោះពួកគេទាំងអស់គ្នា។ “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។ សូមពិចារណាអំពីភាពអស្ចារ្យនៃក្តីស្រឡាញ់របស់ព្រះ និងអំពីព្រះគុណរបស់ព្រះអង្គ ក្នុងការចាត់ព្រះយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង ហើយបានមានព្រះជន្មឡើងវិញ ហើយសូមយើងគិតអំពីការដែលព្រះអង្គបានរំដោះយើង ព្រោះការគិតអំពីការទាំងអស់នេះ…
Read article