ទឹកភ្នែកនៃការដឹងគុណ
ពេលខ្ញុំនឹងភរិយារបស់ខ្ញុំ បានទៅចូលរួមពិធីលៀងព្រះអម្ចាស់ គេបានអញ្ជើញពួកជំនុំ ឲ្យឡើងទៅខាងមុខ ដើម្បីទទួលនំប៉័ង និងពែងទឹកទំពាំងបាយជូរ ពីគ្រូគង្វាល ឬពួកចាស់ទុំ។ ពួកគេបានប្រាប់ពួកជំនុំម្នាក់ៗ ដោយផ្ទាល់ អំពីការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់គេម្នាក់ៗ។ ពេលនោះ ខ្ញុំមានការប៉ះពាល់ចិត្តជាពិសេស នៅក្នុងការប្រារព្ធពិធីនេះ។ ប៉ុន្តែ ជាញឹកញាប់ យើងអាចប្រែជាមានអារម្មណ៍ថា គ្មានអ្វីប្លែក ចំពោះពិធីដ៏សំខាន់នេះ ដោយសារយើងគ្រាន់តែបានប្រារព្ធធ្វើជាទម្លាប់ទៅហើយ។ បន្ទាប់ពីយើងបានត្រឡប់មកកន្លែងអង្គុយវិញហើយ ខ្ញុំក៏បានមើលអ្នកដទៃដើរយឺតៗទៅខាងមុខវេទិការ យ៉ាងស្ងាត់ស្ងៀម។ គួរឲ្យកត់សំគាល់ណាស់ ដែលមានមនុស្សជាច្រើនមានទឹកភ្នែករលីងរលោង។ សម្រាប់ខ្ញុំ និងសម្រាប់អ្នកដទៃទៀត ដែលខ្ញុំបានជជែកជាមួយនៅពេលក្រោយមក ទឹកភ្នែកនោះជាទឹកភ្នែកនៃការដឹងគុណ។ យើងអាចរកឃើញមូលហេតុនៃទឹកភ្នែកនៃការដឹងគុណ នៅក្នុងមូលហេតុនៃការប្រារព្ធធ្វើពីធីលៀងព្រះអម្ចាស់។ សាវ័កប៉ុលបានបង្រៀនពួកជំនុំ នៅក្រុងកូរិនថូស អំពីអត្ថន័យនៃពិធីលៀងព្រះអម្ចាស់ ហើយក៏បាននិយាយសង្កត់ធ្ងន់ ដោយប្រើពាក្យដ៏មានអំណាចថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃពិធីលៀងព្រះអម្ចាស់ បាននាំឲ្យយើងគិតអំពីឈើឆ្កាង និងការដែលព្រះគ្រីស្ទលះបង់ ជួសយើងរាល់គ្នា ដូចនេះ ពិធីលៀងព្រះអម្ចាស់និយាយអំពីព្រះគ្រីស្ទ គឺមិនគ្រាន់តែជាពិធីបុណ្យរបស់គ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ គឺនិយាយអំពីសេចក្តីស្រឡាញ់ ការលះបង់ និងឈើឆ្កាងរបស់ព្រះអង្គ ដែលសុទ្ធតែដើម្បីយើងរាល់គ្នា។ យើងមិនអាចរកពាក្យនឹងថ្លែងឲ្យបានគ្រប់គ្រាន់…
Read article