ការជជែកអំពីព្រះយេស៊ូវ
លោកតូនី ក្រាហ្វានីណូ(Tony Graffanino) ជាអតីតកីឡាករ នៃសហព័ន្ធកីឡាបាល់បេសប៊ល មេជ័រ លីក។ គាត់បានរៀបរាប់អំពីកិច្ចប្រឹងប្រែងធ្វើការបម្រើព្រះ ក្នុងប្រទេសមួយ នៅទ្វីបអឺរ៉ុប។ ជារៀងរាល់ឆ្នាំ សហព័ន្ធរបស់គាត់ មានការបោះជំរំកីឡាបេសប៊ល រយៈពេល១សប្តាហ៍។ ក្នុងអំឡុងពេលមួយសប្តាហ៍នោះ គេក៏បានផ្តល់ឲ្យនូវការសិក្សាព្រះគម្ពីរប្រចាំថ្ងៃផងដែរ។ ជាច្រើនឆ្នាំកន្លងទៅ អ្នកដឹកនាំនៅទីនោះ បានព្យាយាមរិះរកវិធីដ៏សមរម្យ ដើម្បីនាំឲ្យអ្នកមកបោះជំរំជឿថា ព្រះពិតជាមានមែន ដើម្បីឲ្យពួកគេទទួលជឿព្រះអង្គ។ រយៈពេល១៣ឆ្នាំក្រោយមក ពួកគេឃើញមានមនុស្ស៣នាក់ប៉ុណ្ណោះ ដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ។ បន្ទាប់មក ពួកគេក៏បានផ្លាស់ប្តូរវិធីសាស្រ្ត។ គាត់ថា ពួកគេឈប់ “ព្យាយាមលើកឡើងអំពីការពិត ឬព្យាយាមនិយាយឲ្យឈ្នះ ក្នុងការពិភាក្សាតទល់”ទៀតហើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែនិយាយអំពី “ដំណើរជីវិត និងការបង្រៀនដ៏អស្ចារ្យរបស់ព្រះយេស៊ូវ”ប៉ុណ្ណោះ។ ជាលទ្ធផល មានអ្នកមកបោះជំរំកាន់តែច្រើន មកស្តាប់ពួកគេផ្សាយព្រះបន្ទូល ហើយមានមនុស្សកាន់តែច្រើនបានសម្រេចចិត្តដើរតាមព្រះអង្គ។ សាវ័កប៉ុលបានមានប្រសាសន៍ថា ពេលដែលយើងប្រាប់អ្នកដទៃ អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ យើងគួរតែ “សម្តែងសេចក្តីពិតយើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ”(២កូរិនថូស ៤:២,៥)។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង”(១កូរិនថូស ២:២)។…
Read article