ពាក្យដែលត្រូវអនុវត្តតាម
អស់កាលជាយូរមកហើយ ដែលខ្ញុំបានរក្សាទុកនូវឯកសារ ក្នុងសឺមីមួយដែលមានបិទផ្លាកពីលើថា “ការនិយាយ” ។ សឺមីនោះមានពេញទៅដោយឯកសារដែលជាអត្ថបទ ពាក្យដកស្រង់ និងសេចក្តីពន្យល់ ដែលអាចមានប្រយោជន៍នៅពេលក្រោយ។ ថ្មីៗនេះ ខ្ញុំក៏បានបើកវាមើល ដើម្បីប្រមូលឯកសារណាដែលហួសសម័យ យកទៅចោល។ ពេលនោះ មានឯកសារជាច្រើន ដែលខ្ញុំពិបាកបោះចោល មិនមែនដោយសារខ្ញុំមិនបានយកពាក្យសម្តីក្នុងឯកសារទាំងនោះ ទៅប្រើក្នុងការនិយាយនោះទេ តែគឺដោយសារខ្ញុំមិនបានអនុវត្តតាមពាក្យសម្តីទាំងនោះ។ ខ្ញុំក៏បានបិទសឺមីនោះ ដោយគិតថា “ពាក្យពេចន៍ក្នុងក្រដាស់ទាំងនេះ មិនមែនសម្រាប់យកមកនិយាយទេ តែគឺសម្រាប់យកមកអនុវត្តតាម ក្នុងការរស់នៅ”។ បន្ទាប់ពីបានរស់នៅអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន លោកម៉ូសេបានមានប្រសាសន៍ ទៅកាន់ពួកបណ្តាជន ដែលកំពុងត្រៀមខ្លួនចូលទឹកដីសន្យាថា “ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក”(ចោទិយកថា ៤:១)។ លោកម៉ូសេបានមានប្រសាសន៍ម្តងហើយម្តងទៀត ឲ្យពួកគេកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ខ.១,២,៥,៦,៩)។ គឺដូចដែលគាត់បានមានប្រសាសន៍យ៉ាងច្បាស់ថា គាត់បានបង្រៀនច្បាប់ហើយនឹងបញ្ញត្តិដល់ពួកគេរាល់គ្នា តាមដែលព្រះយេហូវ៉ា បានបង្គាប់មក ដើម្បីឲ្យពួកគេបានប្រព្រឹត្តតាម(ខ.៥)។ យើងងាយនឹងនិយាយច្រើនជាងធ្វើ ឬនិយាយអំពីសេចក្តីពិត ដោយមិនបានរស់នៅឲ្យស្របតាមសេចក្តីពិតនោះ។ យើងអាចនិយាយអួតបំប៉ោងខ្លួនឯង តែគ្មានការអនុវត្តជាក់ស្តែង។ យើងមិនត្រូវភ្លេចទេថា…
Read article