May 11, 2016

You are here:
ការជជែកអំពីព្រះយេស៊ូវ

លោកតូនី ក្រាហ្វានីណូ(Tony Graffanino) ជា​អតីត​កីឡា​ករ នៃ​សហ​ព័ន្ធ​កីឡា​បាល់​បេសប៊ល មេជ័រ លីក។​ គាត់​បាន​រៀ​ប​រាប់​អំពី​កិច្ច​ប្រឹង​ប្រែង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ប្រទេស​មួយ  នៅ​ទ្វីប​អឺរ៉ុប។  ជា​រៀង​រាល់​ឆ្នាំ  សហ​ព័ន្ធ​របស់​គាត់  មាន​កា​រ​បោះជំ​រំ​កីឡា​បេសប៊ល  រយៈ​ពេល១ស​ប្តាហ៍។ ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​នោះ គេ​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​សិក្សា​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ​ផ​ង​ដែរ។​ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ អ្នក​ដឹក​នាំ​នៅ​ទី​នោះ បាន​ព្យាយាម​រិះ​រក​វិធី​​ដ៏​សម​រម្យ ដើម្បី​នាំ​ឲ្យ​អ្នក​មក​បោះ​ជំរំ​ជឿ​ថា ព្រះ​ពិត​ជា​មា​ន​មែន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ជឿ​ព្រះ​អង្គ។ រយៈ​ពេល​១៣​ឆ្នាំក្រោ​យ​មក ពួក​គេ​ឃើញ​មាន​មនុស្ស​៣​នាក់​ប៉ុណ្ណោះ ដែល​បាន​សម្រេច​ចិត្ត​ដើ​រ​តាម​ព្រះ​យេស៊ូវ។​ បន្ទាប់​មក ពួក​គេ​ក៏​បាន​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​។ គាត់​ថា ពួក​គេ​ឈប់ “ព្យាយាម​លើក​ឡើង​អំពី​ការ​ពិត ​ឬព្យា​យា​ម​និយា​យឲ្យ​ឈ្នះ​ ក្នុង​ការ​ពិភាក្សា​តទល់​”ទៀត​ហើយ ផ្ទុយ​ទៅវិ​ញ ពួក​គេ​គ្រាន់​តែ​និយាយ​អំពី “ដំណើរ​ជីវិត និង​ការ​បង្រៀន​ដ៏​អស្ចារ្យ​រប​ស់​ព្រះ​យេស៊ូវ​”​ប៉ុណ្ណោះ។ ជា​លទ្ធ​ផ​ល មាន​អ្នក​មក​​បោះជំរំ​កាន់​តែ​ច្រើន​ មក​ស្តាប់​ពួក​​គេ​ផ្សាយ​ព្រះប​ន្ទូល ហើយ​មាន​មនុស្ស​កាន់​តែ​ច្រើន​បាន​សម្រេច​ចិត្ត​ដើរតា​ម​ព្រះ​អង្គ។​ សាវ័ក​ប៉ុល​បា​ន​មា​ន​ប្រសាសន៍​ថា ពេល​ដែល​យើង​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ​នៃ​ព្រះ​​យេស៊ូវ​គ្រីស្ទ យើង​គួរ​តែ “សម្តែង​សេចក្តី​ពិត​យើង​​​ខ្ញុំ​​​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ”(២កូរិនថូស ៤:២,៥)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​​ខ្ញុំ​​បា​ន​ផ្តាច់​​ចិត្ត​​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង”(១កូរិនថូស ២:២)។…

Read article