May 18, 2016

You are here:
កិច្ចការដែលត្រូវធ្វើមុនពេលស្លាប់

ថ្មីៗនេះ មិត្ត​ភ័ក្ត​រប​ស់​ខ្ញុំម្នាក់​បា​ន​ស​ម្រេច​កិ​ច្ចការ​មួ​យ ក្នុងចំ​ណោមកិ​ច្ច​កា​រ​ជា​ច្រើន ដែល​គាត់​ចង់​ធ្វើមុ​ន​ពេ​ល​គា​ត់​ស្លាប់។​ គឺ​គាត់​បា​ន​នាំ​ប្អូ​ន​ស្រីរប​ស់គា​ត់​ទៅ​ដើ​រលេ​ងនៅ​ទ្វីប​អឺរ៉ុប។ គាត់​បានធ្វើ​ដំ​ណើរទៅ​ទី​នោះ ជាច្រើ​ន​ដង​ហើ​យ តែ​ប្អូន​ស្រី​គាត់​មិ​នដែ​ល​បា​នទៅ​ទេ​។​ ខ្ញុំស្ញើ​ច​ស​រសើរ​គាត់ ចំពោះកា​រ​ដែ​ល​គា​ត់មិ​ន​មា​នចិ​ត្ត​អាត្មានិ​យម ដោយបា​ន​រា​ប់​បញ្ចូល​កា​រ​នេះ ជាគោ​ល​ដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅជា​ច្រើន​ ដែលគា​ត់​ចង់​សម្រច​មុនពេ​ល​គាត់​លាចាក​លោក។​ រឿង​នេះ បាន​នាំឲ្យខ្ញុំ​សួ​រ​ខ្លួ​ន​ឯ​ង​ថា តើ​ខ្ញុំ​មាន​ក្តី​ស្រមៃ និង​គោល​ដៅ​ណា​ខ្លះ​ ដែល​បាន​ផ្តោត​ទៅ​លើ​ប្រយោជន៍​របស់​អ្ន​កដ​ទៃ​ ជាជា​ង​គិ​ត​តែ​​ប្រយោជន៍​ខ្លួន​​ឯង។​ បទ​គម្ពីរ រ៉ូម ១២:៦-២១ បាន​ចែ​ង​អំពី​អំណោយ​ទាន​ដែល​ព្រះប្រទា​ន​មក​យើ​ង ដែល​ជា​អវយវៈ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ និងអំ​ពី​របៀបដែ​ល​យើ​ង​គួ​រ​ប្រើអំណោយទាំង​នោះ ​ក្នុង​ការ​រស់​នៅប្រចាំ​ថ្ងៃ។​ អំណោយ​​ទា​ន​​ទាំ​​​ង​អស់​​នោះ សុទ្ធ​តែ​ផ្តោត​ទៅ​ខា​ង​ក្រៅ​។ ឧទាហរណ៍ ការប​ង្រៀន​មិនមែ​នស​ម្រាប់​បំ​ពេញ​ចិត្ត​​​គ្រូបង្រៀន​ទេ តែស​ម្រាប់​ជា​ប្រ​យោជន៍​ដល់​អ្នក​ដទៃ។ ហើយ​អំណោយ​ទាន​​ដទៃទៀត ដែល​មា​នចែ​ង​ក្នុ​ង​ខ.៦ ដល់ ខ.៨ ក៏ស​ម្រា​ប់​ប្រយោជន៍​អ្នក​ដទៃ​ផង​ដែ​រ។ សាវ័ក​ប៉ុល​បា​ន​និ​យាយ​សង្ខេប ​​អំពី​ការ​គិ​ត​ពីប្រ​យោជន៍​អ្នក​ដទៃ​ ដោយជំ​រុញ​យើ​ង ឲ្យ​​ស្រឡាញ់​​គ្នា​​ជា​​ប​ង​​ជា​​​ប្អូន ទាំង​​មាន​​ចិត្ត​ប្តូ​រផ្តា​ច់​ចំពោះ​គ្នា​​ទៅ​​វិញ​ទៅ​មក​ ហើយ​ឲ្យគោ​រ​ព​អ្នក​ដ​ទៃ​ឲ្យ​លើស​ខ្លួ​ន​ឯ​ង(ខ.១០)។ សាវ័ក​ប៉ុល​​បាន​អនុវត្ត​តាម​កា​រ​បង្រៀ​ន​នេះ​ ធ្វើ​ជា​គំរូ​ ដោយរា​ប់ប​ញ្ចូ​លអ្ន​ក​ដ​ទៃក្នុ​ងកា​រ​ងា​រ​រប​ស់​គា​ត់ ហើយ​បាន​ប្រើ​ជីវិតគា​ត់​ជា​ទ​ន់ សម្រាប់​គ្រីស្ទ​ប​រិ​ស័ទ​ជំ​នាន់ក្រោ​យ។ គាត់​បាន​ប្រ​ព្រឹត្ត ដោយចិ​ត្ត​សប្បុរស ដោយ​ភាពចៅរ៉ាវ  កា​រ​អត់​ទោ​ស និង​ការ​អា​ណិត​ ដល់​អ្នក​​ដទៃ។​ ដូចនេះ​ គោល​ដៅ…

Read article