May 19, 2016

You are here:
ការរំខាន

មាន​ពេល​មួ​យ​ខ្ញុំ និង​ប្អូន​ស្រីរ​បស់ខ្ញុំ​ បានទ​ន្ទឹង​រង់​ចំា​ពេ​ល ដែល​យើង​នឹង​ទៅ​ដើ​រលេង នៅ​ប្រទេសតៃ​វ៉ាន់​។ យើង​បាន​ទិ​ញ​សំ​បុ​ត្រ​យ​ន្ត​ហោះ ហើយ​បាន​ក​ក់​បន្ទ​ប់សណ្ឋា​គារ។ ក្រោយ​មក នៅ​សល់​ពេ​ល​តែ​២​អាទិត្យ​ទៀត​ប៉ុ​ណ្ណោះ ​យើង​នឹង​ចា​ប់​ផ្តើម​ធ្វើ​ដំណើរហើ​យ ប៉ុន្តែ ប្អូន​ស្រីរប​ស់ខ្ញុំ​ត្រូ​វនៅ​ផ្ទះ នៅ​ប្រទេស​សឹង្ហ​បូរី ព្រោះ​នា​ង​មា​ន​កិច្ចការ​បន្ទាន់​មួយ​ដែល​ត្រូវ​ធ្វើ។ ពេល​នោះ យើង​មា​ន​ការ​សោ​កស្តា​យ​ណាស់ ដែលផែ​ន​ការ​រប​ស់​យើង​ជួប​ការ​រំខាន​ដូច​នេះ។​ ពេលដែ​ល​ពួក​សិស្សរ​បស់​ព្រះ​យេស៊ូវ​រួម​ដំណើរ​ជាមួ​យព្រះ​អ​ង្គ ក្នុង​បេសក​កម្ម​បន្ទាន់​មួយ ការ​ធ្វើ​ដំណើរ​​របស់​​ពួ​ក​​គេ​​ក៏មា​​ន​​ការ​​រំខាន​​ផង​​ដែរ​(ម៉ាកុស​ ៥:២១-៤២)។ កាល​នោះ កូន​ស្រី​រ​បស់​លោក​យ៉ៃរ៉ុស ដែល​ជា​មេ​សាលា​ប្រជុំ ជិត​ស្លាប់​ហើ​យ។ ព្រះអ​ង្គ​ត្រូ​វប្រញា​ប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះរបស់​គាត់​។​ បន្ទា​ប់មក ព្រះ​យេស៊ូ​វ​ស្រាប់​តែ​ឈប់​ហើយ មាន​បន្ទូ​លថា ​“អ្នក​​ណា​​ពា​ល់​អាវ​ខ្ញុំ”(ខ.៣០)។ ពួកសាវ័​ក​ក៏​បា​ន​ទូល​ព្រះ​អង្គ​ថា ​“ទ្រង់​​ឃើ​ញ​​ថា​​ហ្វូង​ម​នុស្ស​ប្រជ្រៀត​ទ្រង់​​ដែរ ម្តេច​ឡើយ​ក៏​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ?”(ខ.៣១)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជ្រាប​ថា ​បញ្ហា​នោះ​ជា​ឱ​កាស​សម្រាប់​ជួយ​ស្ត្រី​ម្នាក់ ដែល​កំពុង​មាន​ទុក្ខវេ​ទនា។  ជម្ងឺ​រប​ស់នា​ង បាន​ធ្វើ​ឲ្យ​មា​ន​ភាពមិ​ន​ស្អា​ត តាម​ក្រឹត្យ​វិន័យ​ ហើយ​មិន​អា​ច​ចូល​រួម​ក្នុង​ជីវភាព​សហ​គមន៍ អស់​រយៈ​ពេ​ល​១២ឆ្នាំហើយ​!​(មើលលេវីវិន័យ ១៥:២៥-២៧) ពេល​ដែល​ព្រះ​យេ​ស៊ូវ​កំពុង​មាន​បន្ទូ​លជា​មួ​យស្ត្រី​នេះ​ កូនស្រី​រ​បស់លោក​យ៉ៃរ៉ុស​ក៏​បាន​ស្លាប់​។ ព្រះអ​ង្គ​មិ​ន​បាន​យឺ​ត​ពេល ក្នុង​ការ​សង្រ្គោះជី​វិត​កូន​ស្រី​របស់​គាត់​ឡើ​យ ព្រោះ​ក្រោយ​មក ព្រះ​អង្គ​បាន​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិ​ញ។ ដូ​ចនេះ​ ការ​ពន្យាពេ​លនេះ​ ​បានអ​នុញ្ញាត​ឲ្យ​លោក​យ៉ៃរ៉ុស​មាន​ការយ​ល់​ដឹ​ង​កាន់​តែស៊ី​ជម្រៅ អំពី​ព្រះយេ​ស៊ូវ និង​អំណា​ចចេ​ស្តាព្រះ​អង្គ…

Read article