May 21, 2016

You are here:
យុថ្កា ពេលមានខ្យល់ព្យុះ

ពេល​ដែល​លោ​កម៉ាត(Matt) និង​អ្ន​កស្រី​យេស៊ីកា(Jessica) ព្យាយាម​បើ​កទូ​ក​ក្តោង​ចូល​តាម​ដៃ​សមុទ្រ នៃ​រដ្ឋ​ផ្លូរីដា ក្នុងអំ​ឡុង​ពេល​ខ្យល់​ព្យុះស៊ែនឌី ទូក​ក្តោង​របស់​ពួក​គេក៏​បាន​ជាប់​គឿង។ ពេលដែ​ល​មាន​ទឹក​រលក​ធំៗ​បក់បោ​កម​ក នៅជុំ​វិញ​ខ្លួន​ពួ​ក​គេ ពួក​គេ​ក៏​បាន​ប្រញាប់​ទម្លាក់​យុថ្កា។ យុថ្កានោះ​បាន​ជួយ​ទ​ប់​ទូកក្តោង​ឲ្យ​នៅ​នឹង​មួយ​កន្លែង​ ទំរំា​តែ​ក្រុម​ជួយ​សង្រ្គោះ​មក​ដល់​។​ ពួក​គេ​បា​ននិ​យាយ​ថា​ បើសិន​​ជា​ពួ​កគេ​មិន​​បាន​ទម្លាក់​យុថ្កាទេ ​ពួកគេ​មុ​ខ​ជា​បាត់​បង់​ទូក​ក្តោងនោះ​មិ​ន​ខាន។ ​បើគ្មា​នយុ​ថ្កានោះ​ទេ ​ទឹករ​លក​ដ៏​សាហាវ​ប្រាកដ​ជា​បោក​ទូក​​ផ្ទប់​នឹង​ច្រាំង​ហើយ​។​ យ៉ាង​ណា​មិ​ញ យើង​ត្រូវ​កា​រ​យុថ្កា​ ដែល​ជួយ​ទប់​យើង​​យ៉ាង​មានសុ​វត្ថិ​ភាព ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។​ ពេ​ល​ព្រះត្រា​ស​ហៅលោ​កយ៉ូ​ស្វេ ឲ្យដឹ​ក​នាំ​រា​ស្ត្ររ​ប​ស់ព្រះ​អង្គ បន្ទាប់​ពី​លោក​ម៉ូសេ​បានទទួល​មរណៈ​ភាព​ ព្រះអង្គបា​នប្រ​ទា​ន​ព្រះប​ន្ទូ​លសន្យា ជា​យុថ្កា ដែល​គាត់​អាច​ពឹ​ង​ផ្អែក​បា​ន ក្នុង​ពេ​លមា​ន​ប​ញ្ហា។ គឺ​ដូច​ដែ​ល​ព្រះ​អម្ចាស់​មាន​បន្ទូ​ល​មក​គា​ត់​ថា ព្រះ​អង្គ​​​មិ​ន​​ដែល​​ខាន​​​នឹង​​ប្រោស​គាត់ ​ក៏​មិ​ន​​ដែល​បោះបង់​ចោល​គាត់​ឡើយ … ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​គាត់ ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណាដែលគាត់ទៅ(យ៉ូស្វេរ ១:៥-៩)។ ព្រះ​អង្គ​ក៏​បា​ន​ប្រទាន “ក្រឹត្យវិន័យ” សម្រាប់​ឲ្យ​លោក​យ៉ូ​ស្វេ និង​រាស្រ្ត​របស់​ព្រះអ​​ង្គ ​សិក្សា និង​អនុវត្ត​តា​ម​ផង​ដែរ​(ខ.៧-៨)។ ដូច​​នេះ ព្រះ​វត្ត​​​មា​​​ន​​ព្រះ​ជាយុ​ថ្កា ដែល​​ពួក​​អ៊ីស្រាអែ​ល​អា​​ច​​ពឹង​​ផ្អែក ពេល​ដែល​ពួក​គេ​ជួ​បឧ​ប​ស័គ្គ​ជា​ច្រើ​ន នៅខា​ង​មុខ។​ ពេល​ដែល​យើ​ង​កំ​ពុ​ងតែ​មា​ន​ទុក្ខ​​លំបាក ឬ​ពេល​ដែល​កា​រសង្ស័យ​កំពុង​តែ​គំរាម​កំហែង​សេចក្តី​ជំនឿរ​បស់​យើង តើ​យើង​មា​ន​អ្វី​ជាយុថ្កា? យើង​អាច​រក​ឃើញ​ចម្លើយ សម្រាប់​សំណួរ​នេះ ក្នុង​បទ​គម្ពីរ យ៉ូស្វេ ១:៥។ ទោះបីជា​យើ​ង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួ​ន​មាន​សេចក្តី​ជំនឿ​ខ្សោយ​ក៏​ដោយ…

Read article