សម្រាកកាយ
កាលពីពេលកន្លងទៅ ខ្ញុំមានបញ្ហាសុខភាពផ្លូវកាយ។ ខ្ញុំមានការឈឺចាប់ នៅត្រង់ស្នា និងដៃខាងឆ្វេង ហើយមានស្នាមកន្ទួលនៅកំភួនដី និងមេដៃ ដែលឈឺ ពេលខ្ញុំប៉ះវា។ មិនតែប៉ុណ្ណោះ ខ្ញុំមានការហត់នឿយជារៀងរាល់ថ្ងៃទៀត។ ទីបំផុត ខ្ញុំក៏បានទៅជួបគ្រូពេទ្យ ហើយក៏បានដឹងថា ខ្ញុំបានកើតរើម។ គ្រូពេទ្យក៏បានឲ្យខ្ញុំញាំថ្នាំប្រឆាំងនឹងមេរោគ ហើយប្រាប់ខ្ញុំថា បីបួនសប្តាហ៍ទៀត ជម្ងឺនេះនឹងជាសះស្បើយហើយ។ ដោយសារតែជម្ងឺនេះ ខ្ញុំត្រូវមានទម្លាប់ថ្មីមួយទៀត គឺត្រូវគេងមួយស្របក់នៅពេលព្រឹក និងនៅពេលរសៀល ដើម្បីឲ្យខ្ញុំមានកម្លាំងធ្វើការ។ ដូចនេះទំរាំតែខ្ញុំជាសះស្បើយ ខ្ញុំត្រូវរៀនឈប់សម្រាកមួយរយៈ។ មានពេលមួយ ព្រះយេស៊ូវបានចាត់ពួកសិស្សរបស់ព្រះអង្គ ឲ្យចេញបង្រៀនគេ ដោយនូវព្រះនាមព្រះអង្គ។ ពេលនោះ ពួកគេមានចិត្តរំភើប នឹងការអ្វីដែលពួកគេបានធ្វើណាស់ បានជាពួកគេភ្លេចញាំអាហារ និងសម្រាកឲ្យបានត្រឹមត្រូវ។ ពេលព្រះអង្គត្រឡប់មកវិញ ព្រះអង្គក៏បានប្រាប់ពួកគេថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សម្រាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ មនុស្សម្នាក់ៗត្រូវការការសម្រាក ហើយបើសិនជាយើងធ្វើការយូរពេក ដោយគ្មានការសម្រាកទេ យើងនឹងមានបញ្ហាទាំងខាងរូបកាយ និងខាងផ្លូវអារម្មណ៍។ ហើយយើងក៏មិនអាចបំពេញមុខនាទី តាមការទទួលខុសត្រូវបានល្អឡើយ។ តើព្រះអម្ចាស់កំពុងលើកទឹកចិត្តអ្នក ឲ្យ “ទៅរកកន្លែងស្ងាត់ ដើម្បីសម្រាកមួយរយៈពេលសិនឬទេ”? ជួនកាល ការឈប់សម្រាកពីរបីដង ដើម្បីសម្រាកជាមួយព្រះអង្គ អាចមានការចាំបាច់ចំពោះយើងណាស់។-Dennis…
Read article