បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់
ក្នុងរឿងហូប៊ីត ដែលជាស្នាដៃនិពន្ធរបស់លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួកមនុស្សតឿបានប្រមូលផ្តុំគ្នាឡើងភ្នំ ដើម្បីតតាំងនឹងសត្វនាគដ៏សាហាវ ដែលមានឈ្មោះស្មោក(Smaug) ដើម្បីដណ្តើមមកវិញ នូវទ្រព្យសម្បត្តិដែលសត្វនាគនោះបានប្លន់យក។ ទោះបីជាបេសកកម្មនោះមានគ្រោះថ្នាក់ ដ៏គួរឲ្យខ្លាចយ៉ាងណាក៏ដោយ ក៏បាលីន(Balin) ដែលជាមេបញ្ជាការរង បានបង្ហាញនូវការជឿជាក់លើព្រះអង្គម្ចាស់ធរិន(Thorin)បានជាគាត់និយាយថា “មានមនុស្សម្នាក់ដែលខ្ញុំអាចដើរតាម។ មានមនុស្សម្នាក់ដែលខ្ញុំអាចហៅថាស្តេច”។ ការប្តេជ្ញាចិត្តដែលគាត់មានចំពោះបេសកកម្មដ៏គ្រោះថ្នាក់នេះ មានភាពរឹងមាំកាន់តែខ្លាំង ដោយសារជំនឿចិត្តដែលគាត់មានចំពោះអ្នកដឹកនាំ។ នៅដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះអង្គបានប្រមូលផ្តុំមនុស្សមួយក្រុម ឲ្យចូលរួមក្នុងព្រះរាជកិច្ចនៃនគររបស់ព្រះអង្គ ដែលជាការរំដោះព្រលឹងវិញ្ញាណ ដែលជាទ្រព្យដ៏មានតម្លៃបំផុត ពីសាតាំងដែលជាខ្មាំងសត្រូវ។ ពេលព្រះអង្គត្រាសហៅពួកគេ ព្រះអង្គបានមានបន្ទូលថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួកគេ ការដើរតាមព្រះយេស៊ូវ គឺជាការផ្លាស់ប្រែ ពីការនេសាទត្រី ទៅជាអ្នកនេសាទមនុស្ស ដែលបានបាត់បង់ក្នុងចំណងនៃអំពើបាប។ ប៉ុន្តែ ការនេសាទមនុស្សមិនតែងតែមានភាពងាយស្រួលជានិច្ចឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា មហាបេសកកម្មនោះ ជាការលីឈើឆ្កាងដើរតាមព្រះអង្គ(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។ តើធ្វើដូចម្តេចឲ្យយើងនៅជាប់ ក្នុងចម្បាំងនោះ ដើម្បីដណ្តើមទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ព្រះគ្រីស្ទមកវិញ នៅពេលដែលកិច្ចការនេះហាក់ដូចជាគួរឲ្យខ្លាច ឬមានការពិបាកខ្លាំងនោះ? គឺយើងត្រូវផ្តោតទៅលើអ្នកដឹកនាំរបស់យើង…
Read article