ដំណើរជីវិតរបស់កញ្ញាយ័រឌីន
កញ្ញាយ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បានពិការភ្នែកពីកំណើត។ ប៉ុន្តែ គាត់នៅតែអាចរស់នៅក្នុងជីវិតដែលពេញលេញ និងមានផ្លែផ្កា ទោះបីជាគាត់មានបញ្ហានេះក៏ដោយ។ មានខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា តើអ្នកអាចមើលឃើញដូចខ្ញុំទេ? ខ្សែភាពយន្តឯកសារនេះបាននិយាយអំពីដំណើរជីវិតរបស់គាត់។ គាត់ជាសិស្សពូកែ នៅសាលារៀន ហើយគាត់ចូលចិត្តជិះកង់ និងជិះស្គីចុះជម្រាល ដោយមានជំនួយបន្តិចបន្តួចប៉ុណ្ណោះ។ កញ្ញាយ័រឌីនបានមានប្រសាសន៍ អំពីភាពពិការភ្នែករបស់ខ្លួនថា “ខ្ញុំស្ម័គ្រចិត្តបន្តរស់នៅជាជនពិការភ្នែក។ ខ្ញុំយល់ថា ព្រះបានបង្កើតមនុស្សយើងម្នាក់ៗមក ឲ្យមានលក្ខណៈខុសៗគ្នាដោយមានហេតុផលរបស់ទ្រង់ … ហើយខ្ញុំយល់ថា ភាពពិការភ្នែករបស់ខ្ញុំ ជាផ្នែកមួយនៃកិច្ចការដែលខ្ញុំនឹងធ្វើ ក្នុងជីវិតរបស់ខ្ញុំ”។ សព្វថ្ងៃនេះ គាត់ជានិស្សិតសកលវិទ្យាល័យ ផ្នែកបច្ចេកវិទ្យាកំព្យូទ័រ។ គាត់មានក្តីស្រមៃ ចង់ជួយក្នុងការអភិវឌ្ឍន៍កម្មវិធីកំព្យូទ័រថ្មីមួយ ដែលនឹងជួយដល់ជនពិបាកភ្នែកទាំងឡាយ។ តើកញ្ញាយ័រឌីន អាចបន្តមានគំនិតវិជ្ជមាន ចំពោះការរស់នៅ ដោយរបៀបណា? ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ គាត់បានយល់ថា ព្រះគ្រប់គ្រងកាលៈទេសៈទាំងអស់ នៃជីវិតរបស់គាត់។ ការនេះបាននាំឲ្យគាត់មានជំនឿចិត្ត ក្នុងការស្វែករកឱកាស ដែលអ្នកខ្លះប្រហែលជាមិនជឿថា គាត់អាចធ្វើបានឡើយ។ ជាការពិតណាស់ ខ្សែជីវិតរបស់កញ្ញាយ័រឌីន បានឆ្លុះបញ្ចាំងអំពីសេចក្តីពិត ក្នុងបទគម្ពីរភីលីព ដែលបានចែងថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកំឡាំងដល់ខ្ញុំ”(៤:១៣)។ ទោះបីជាយើងមានចំណុចខ្លាំង ឬខ្សោយយ៉ាងណាក៏ដោយ…
Read article