តើយើងប្រាថ្នាអ្វី?
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ឈ្មោះម៉ារី(Mary) បានប្រាប់ខ្ញុំថា រៀងរាល់ពេលនាងច្រៀងទំនុកបរិសុទ្ធ និងបទខ្លី ក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារ នាងមិនបានខំច្រៀងឲ្យអស់ពាក្យ ក្នុងបទចម្រៀងទាំងនោះជានិច្ចឡើយ។ នាងថា “បើសិនជាខ្ញុំច្រៀងថា ខ្ញុំប្រាថ្នាចង់បានតែព្រះយេស៊ូវ តែតាមពិត ចិត្តរបស់ខ្ញុំចង់បានរបស់ជាច្រើនទៀត នោះមានន័យថា ខ្ញុំមិនបានច្រៀងដោយចិត្តស្មោះត្រង់ទេ”។ ត្រង់ចំណុចនេះ ខ្ញុំសូមកោតសរសើរភាពស្មោះត្រង់របស់នាង។ ខ.២៥ នៃទំនុកដំកើង ជំពូក ៧៣ បានចែងថា នៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ។ បទគម្ពីរនេះ ហាក់ដូចជាបង្ហាញថា លោកអេសាភជាបុរសដែលមានជំនឿរឹងមាំ ដែលប្រាថ្នាចង់បានតែព្រះអង្គប៉ុណ្ណោះ។ ប៉ុន្តែ ក្នុង ខ.៣ គាត់បានទទួលស្គាល់ថា គាត់ប្រាថ្នាចង់បានភាពសម្បូរសប្បាយ ដូចអ្នកដទៃ ដែលនៅជុំវិញខ្លួនគាត់ដែរ បានជាគាត់មានប្រសាសន៍ថា “ដ្បិតទូលបង្គំមានសេចក្តីច្រណែន ចំពោះមនុស្សអំណួត”(ខ.៣)។ ប៉ុន្តែ ពេលគាត់ចូលទៅជិតព្រះ គាត់ក៏បានដឹងថា ការដែលគាត់ច្រណែនអ្នកដទៃ គឺជាទង្វើដ៏ល្ងង់ខ្លៅទេ(ខ.២១-២២,២៨)។ សូម្បីតែនៅពេលដែលយើងបានស្គាល់ព្រះហើយ ក៏យើងច្រើនតែបង្វែរអារម្មណ៍ចេញពីព្រះ ដោយសារភាពសម្បូរសប្បាយរបស់អ្នកដទៃ។ លោកស៊ី អេស លូវីស បានសរសេរក្នុងសៀវភៅរបស់គាត់ថា “ព្រះអម្ចាស់ជ្រាបថា យើងមិនមានក្តីប្រាថ្នាខ្លាំងពេកទេ គឺមានក្តីប្រាថ្នាខ្សោយពេក … ព្រោះយើងងាយនឹងពេញចិត្ត…
Read article