មេរៀនដែលទទួលបានពីការឈឺធ្មេញ
លោកស៊ី អេស លូវីស(C. S. Lewis) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ជំនឿដ៏ពិតរបស់គ្រីស្ទបរិស័ទ”។ នៅក្នុងសៀវភៅនេះ គាត់បានសរសេរថា “កាលនៅពីក្មេង ខ្ញុំឧស្សាហ៍ឈឺធ្មេញ ហើយបើសិនជាខ្ញុំទៅរកម្តាយរបស់ខ្ញុំ គាត់នឹងដាក់ថ្នាំឲ្យខ្ញុំ ដើម្បីជួយបំបាត់ការឈឺចាប់ នៅពេលយប់នោះ ហើយឲ្យខ្ញុំទៅគេង។ ប៉ុន្តែ ខ្ញុំមិនបានទៅរកម្តាយខ្ញុំទេ ទាល់តែធ្មេញខ្ញុំឈឺខ្លាំងទ្រាំលែងបាន ទើបខ្ញុំទៅរកគាត់ ដូចនេះ គាត់ក៏ឲ្យខ្ញុំចាំទៅពេទ្យធ្មេញ នៅពេលព្រឹកថ្ងៃស្អែក។ ខ្ញុំចង់ឲ្យបាត់ឈឺធ្មេញភ្លាមៗ ប៉ុន្តែ ខ្ញុំមិនអាចបាត់ឈឺធ្មេញឡើយ បើសិនជាខ្ញុំមិនឲ្យគេព្យាបាលធ្មេញនោះឲ្យបានស្រួលបួលទេនោះ។ យ៉ាងណាមិញ យើងក៏ប្រហែលជាមិនចង់ចូលទៅរកព្រះភ្លាមៗដែរ ពេលដែលយើងមានបញ្ហា ឬកំពុងជួបការលំបាកក្នុងផ្នែកណាមួយ គឺមិនសូវខុសពីលោកលូវីសប៉ុន្មានទេ។ យើងដឹងថា ព្រះអង្គអាចដកយកចេញនូវការឈឺចាប់ ចេញពីយើងភ្លាមៗ ប៉ុន្តែ ព្រះអង្គសព្វព្រះទ័យនឹងដោះស្រាយឫសគុលនៃបញ្ហានោះ ជាជាងដកចេញនូវការឈឺចាប់ភ្លាមៗ។ ពេលនោះ យើងប្រហែលជាខ្លាចព្រះអង្គបើកកកាយរឿង ដែលយើងមិនបានត្រៀមខ្លួនដោះស្រាយ ឬមិនព្រមដោះស្រាយ។ ពេលដែលយើងមានបញ្ហាដូចនេះ យើងចាំបាច់ត្រូវរំឭកខ្លួនឯងថា “ព្រះអង្គទ្រង់ប្រព្រឹត្តនឹងយើងរាល់គ្នា ដូចជាកូនទេ”(ហេព្រើ ១២:៧)។ ព្រះអង្គប្រៀនប្រដៅយើងដោយប្រាជ្ញា ទោះយើងអាចមានការឈឺចាប់ក៏ដោយ ហើយព្រះអង្គក៏បានពាល់យើង ដោយសេចក្តីស្រឡាញ់។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គមិនចង់ឲ្យជីវិតយើងនៅដដែលទេ តែព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ…
Read article