ព្រះនាមដែលមានអំណាច

ឈ្មោះហៅក្រៅ ច្រើន​តែប​ង្ហា​ញ​ពី​ចំ​ណុច​ដែ​ល​គួរ​ឲ្យ​កត់​សម្គាល់មួ​យចំ​នួន នៃ​បុគ្គលិក​លក្ខណៈ ឬល​ក្ខណៈនៃ​កា​យ​សម្បទា​របស់​មនុស្ស​ម្នាក់​ៗ​។ កាល​ខ្ញុំ​នៅ​រៀន​នៅ​ថ្នាក់​បឋម មិត្ត​រួម​ថ្នា​ក់​បាន​ដា​ក់រ​ហ័សនា​ម​ឲ្យខ្ញុំ​ ដោយឥ​តមេ​ត្តា​ថា ​“អាមាត់ធំ” ដោយ​សារ​កាល​នោះ​មាត់​ខ្ញុំធំ​ មិន​ទាន់​មាន​កា​រ​លូត​លាស់​បា​ន​ល្អ​។ តែ​​ក្រោយមក ខ្ញុំមា​ន​ចិត្ត​សប្បាយ​រីក​រាយ ​ពេលគេ​​ឈ​ប់ហៅ​ឈ្មោះ​ខ្ញុំ​អញ្ចឹ​ង​​ទៀត។

ខ្ញុំមិ​ន​ចូ​ល​ចិត្ត​ឈ្មោះ​ហៅ​ក្រៅនេះ​ទេ​   តែ​ខ្ញុំ​ស្រឡាញ់​ព្រះ​នាមរ​បស់ព្រះ​ ​ដែល​បាន​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​មាន​លក្ខណៈ​ពិសេស និង​អស្ចារ្យ​ច្រើន​ណា​ស់ បាន​ជា​ព្រះ​អង្គ​មាន​ព្រះ​នាម​ជាច្រើន ដែល​បង្ហាញ​អំពី​សមត្ថ​ភាព និង​បុគ្គ​លិក​លក្ខណៈ​របស់​ព្រះ​អង្គ​។ ឧទាហរណ៍ :

អេឡូហ៊ីម  មាន​ន័យ​ថា ព្រះខ្ព​ស់​លើស​អស់ទាំ​ង​ព្រះ។

យេហូវ៉ា យីរេ ព្រះដែ​ល​ផ្គត់​ផ្គង់។

អែល សាដាយ ព្រះ​ដ៏​មាន​គ្រប់​ចេស្តា។

យេហូវ៉ា រ៉ាហ្វា​ ព្រះ​ដែល​ប្រោស​ឲ្យ​ជា។

យេហូវ៉ា សាឡូម  ព្រះ​នៃ​សន្តិ​ភាព។

យេហូវ៉ា សាំម៉ា ព្រះ​ដែល​គង់ជាមួយ។

យេហូវ៉ា យ៉ាវេ  ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ និ​ងស្មោះ​ត្រ​ង់​ចំពោះ​​សេចក្តី​សញ្ញា។

ហេតុ​នេះហើ​យ បានជា​អ្ន​ក​និពន្ធ​សុភាសិត​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចង​ចាំថា​ “ព្រះនាម​​ព្រះយេហូវ៉ា ជា​ប៉ម​​មាំមួ​ន មនុស្ស​​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ពេលដែ​លយើ​ង​ជួ​ប​ការ​គំ​រាម​កំ​ហែង  ហើយមា​ន​អារម្ម​ណ៍ថា​ងា​យរ​ង​គ្រោះ ​ ចូរ​យើងនឹ​ក​ចាំ​​ព្រះនាម​រ​បស់​ព្រះអ​ង្គ​ចុះ​។ ចូរ​យើង​ជឿ​ជា​ក់ថា​ ​​ព្រះ​អង្គ​​​នៅ​តែ​​មាន​ភាព​ស្មោះត្រ​ង់ ចំពោះ​ព្រះ​នាម​ព្រះ​អង្គ​​ជា​និ​ច្ច។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles