August 21, 2016

You are here:
ពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក

នៅបច្ចិម​ប្រទេស មាន​ពាក្យ​ចាស់​មួយ​ឃ្លា​ពោល​ថា “ចូរ​កុំខាំ​ចំណី​លើស​ពី​លទ្ធភាព​ដែ​លខ្លួ​ន​អាចទំពារ​បាន​”។ មាន​ន័យ​ថា បើយើងឆ្លាត ​ចូ​រយើ​ងកុំទ​ទួលកិ​ច្ចការ​ដែល​ច្រើន លើស​ពីល​ទ្ធភា​ពដែ​លយើ​ងអា​ចទ​ទួល​រ៉ាប់​រង​រួច។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ទទួ​ល​បន្ទុ​ក​ធ្ងន់​ពេ​ក ដោយ​សារ​ទំហំ និង​ការ​ពិបាក​នៃ​កិច្ច​ការ ដែល​យើង​ព្រម​ទទួល​ខុ​សត្រូវ​។ ការ​នេះក៏​អាច​កើ​ត​ឡើង​ ក្នុង​ដំណើរ​ជីវិត​​ខាង​វិញ្ញាណ​ក្នុ​ង​ព្រះគ្រី​ស្ទ​ផង​ដែរ​ ​គឺនៅ​ពេ​លដែ​ល​ការប្តេជ្ញាចិ​ត្ត ដែល​យើង​មាន​ចំពោះ​ព្រះ ហាក់ដូ​ច​ជា​ច្រើន​ពេក មិន​អាចទ្រាំ​ទ្រ​បា​ន។ ប៉ុន្តែ ព្រះអ​ម្ចាស់​មាន​ព្រះ​ប​ន្ទូលលើ​ក​ទឹក​ចិ​ត្ត​សម្រាប់​យើង ពេលដែ​ល​ជំនឿ​យើង​មាន​ការរ​ង្គោះ​រង្គើ។ អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ហេព្រើបា​នលើ​កទឹ​កចិ​ត្ត​អ្នក​អាន​រប​ស់​គាត់​ ឲ្យនឹ​ក​ចាំអំ​ពីសេច​ក្តី​ក្លាហាន ដែល​ពួក​គេបា​នប​ង្ហាញ​ចេញ​មក កាល​ពី​ដើម​(១០:៣២-៣៣)។ ទោះ​​បី​​ជាមា​​ន​​ការ​​ជេ​រ​ប្រមាថ និង​​ការបៀតបៀន​​ក្តី​ ក៏ពួ​កគេ​នៅតែ​ជួ​យគ្រី​ស្ទប​រិស័​ទដែ​លកំ​ពុ​ងជា​ប់ឃុំ​ ហើយពួក​គេ​សុ​ខចិ​ត្តឲ្យ​គេ​រឹបអូ​សទ្រ​ព្យសម្បត្តិរ​បស់ខ្លួ​ន ដោយអំណរ​(ខ.៣៣-៣៤)។ បានជាគា​ត់​មា​នប្រ​សាសន៍​ថា “កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្តី​អត់ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ”(ខ.៣៥-៣៦)។ យើង​មិន​ត្រូវ​ទុ​កចិ​ត្ត​លើខ្លួ​នឯ​ង​ទេ តែត្រូ​វ​ទុក​ចិ​ត្តលើ​ព្រះ​យេស៊ូវ និង​ព្រះបន្ទូ​ល ដែល​ព្រះ​អង្គ​បានស​ន្យាថា ​នឹង​យាងម​កវិ​ញ តាម​ពេល​ដែលព្រះ​អង្គបា​ន​កំណត់(ខ.៣៧)។ អំណាច​ចេស្តា​របស់ព្រះ​  ជួយឲ្យ​យើ​ងអា​ចប​ន្តដើរ​ដោយ​ជំ​នឿ។ ការនឹ​ក​ចាំអំ​ពីភា​ព​ស្មោះ​ត្រង់​  ដែល​ព្រះមានចំពោះយើងកា​លពី​មុន  បណ្តាល​ឲ្យ​យើង​​មាន​ទំនុក​ចិ​ត្ត​​​លើព្រះ​អ​ង្គ   នៅ​ក្នុ​ង​​ពេលប​ច្ចុប្បន្ន។-David McCasland

Read article