មិនបានអរគុណសូម្បីតែបន្តិច
នៅពេលរសៀលថ្ងៃមួយ ផ្លូវថ្នល់មានការចង្អៀតយ៉ាងខ្លាំង ហើយអ្នកធ្វើដំណើរម្នាក់ៗកំពុងមានការតប់ប្រម៉ល់នឹងអាកាសធាតុដ៏ក្តៅហែង។ ពេលនោះខ្ញុំបានកត់សំគាល់យុវជនពីរនាក់ ដែលនៅក្នុងរថយន្តមួយគ្រឿង កំពុងព្យាយាមបត់ចូលផ្លូវដ៏មមាញឹក ចេញពីផ្លូវរបស់ភោជនីយដ្ឋានអាហាររហ័ស។ ឡានដែលនៅខាងមុខខ្ញុំក៏បានទុកផ្លូវឲ្យពួកគេបត់ចូល។ ខ្ញុំក៏គិតថា នេះជាការល្អណាស់។ ប៉ុន្តែ ពេលដែលយុវជនទាំងពីរនាក់នោះ មិនបានងក់ក្បាល ឬគ្រវីដៃ ដើម្បីសម្តែងការអរគុណដាក់គាត់ គាត់ក៏ប្រែជាមានកំហឹង។ ដំបូង គាត់បើកកញ្ចក់ទ្វារឡានគាត់ រួចស្រែកគំហកដាក់យុវជនទាំងពីរ។ បន្ទាប់មក គាត់ក៏បើកឡានស្ទុះទៅមុខ គឺហាក់ដូចជាចង់បើកបំបុកឡានរបស់គេពីក្រោយ ទាំងចុចស៊ីផ្លេ ហើយបន្តស្រែកដាក់គេទៀត ដើម្បីបញ្ចេញកំហឹង។ ក្នុងចំណោមពួកគេ តើនរណា “ខុសខ្លាំងជាងគេ”? តើការបញ្ចេញកំហឹងរបស់គាត់ជាការត្រឹមត្រូវឬទេ ពេលដែលយុវជននោះមិនបានសម្តែងការអរគុណចំពោះគាត់? តើយុវជននោះបានជំពាក់ការអរគុណ ចំពោះគាត់ឬទេ? ជាការពិតណាស់ ពេលដែលបុរសកើតឃ្លង់ទាំង១០នាក់ បានទទួលការប្រោសឲ្យជាពីព្រះយេស៊ូវ ពួកគេបានជំពាក់ការដឹងគុណចំពោះព្រះអង្គ។ តើហេតុអ្វីបានជាក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះតែបានត្រឡប់មកអរព្រះគុណព្រះអង្គ? ពេលនោះព្រះអង្គក៏បានឆ្លើយតបថា “តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ”(លូកា ១៧:១៨)។ ព្រះអង្គជាស្តេចលើអស់ទាំងស្តេច តែបានទទួលការអរព្រះគុណពីមនុស្សម្នាក់ ក្នុងចំណោម១០នាក់ ដែលព្រះអង្គបានប្រោសឲ្យជា ចុះទំរាំតែយើងដែលជាមនុស្សធម្មតា តើយើងចង់រំពឹងឲ្យមនុស្សប៉ុន្មាននាក់ដឹងគុណយើង? ដូចនេះ យកល្អ យើងគួរធ្វើការល្អ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយបម្រើអ្នកដទៃ ជាជាងធ្វើការទាំងនោះ ដើម្បីឲ្យគេដឹងគុណ…
Read article