ព្រះអង្គមិនបានភ្លេចខ្ញុំទេ
ការរង់ចាំ តែងតែមានការពិបាក ទោះជានៅពេលណាក៏ដោយ ប៉ុន្តែ យើងងាយនឹងមានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចយើង កាលណាពេលវេលាបានកន្លងផុតទៅ ជាច្រើនថ្ងៃ ច្រើនអាទិត្យ ឬច្រើនខែ ហើយការអធិស្ឋានរបស់យើងហាក់ដូចជាគ្មានការឆ្លើយតបពីព្រះទេនោះ។ ការរង់ចាំមានការពិបាកនៅពេលយប់ ខ្លាំងជាងពេលថ្ងៃ។ ដោយសារនៅពេលថ្ងៃមានកិច្ចការជាច្រើនដែលយើងធ្វើ ដែលធ្វើឲ្យយើងមិនសូវគិតអំពីការរង់ចាំនោះ តែនៅពេលយប់ យើងពិតជាមានការពិបាកនៅក្នុងការជម្នះអារម្មណ៍អន្ទះសារ។ ការព្រួយបារម្ភក៏បានគ្របសង្កត់ចិត្តយើងកាន់តែខ្លាំង ហើយយើងហាក់ដូចជាស្ថិតក្នុងពិភពងងឹតដែលមិនចេះចប់។ យើងក៏ប្រែជាខ្សោះអស់កម្លាំង គឺហាក់ដូចជាមិនអាចប្រឈមមុខនឹងថ្ងៃស្អែកបានឡើយ។ យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង ក៏មានអារម្មណ៍ខ្សោះល្វើយ នៅក្នុងការរង់ចាំផងដែរ(ទំនុកដំកើង ១៣:១)។ គាត់មានអារម្មណ៍ថា គេបានបោះបង់គាត់ចោល គឺហាក់ដូចជាពួកសត្រូវកំពុងតែមានប្រៀបមកលើខ្លួនហើយ(ខ.២)។ យើងងាយនឹងបាក់ទឹកចិត្ត ពេលដែលយើងកំពុងរង់ចាំព្រះដោះស្រាយបញ្ហាដ៏ពិបាកណាមួយ ឬរង់ចាំព្រះអង្គឆ្លើយតបការអធិស្ឋានដែលយើងបានទូលសូមព្រះអង្គជាច្រើនដង។ សាតាំងបានខ្សិបថា ព្រះបានភ្លេចយើងហើយ ហើយអ្វីៗមិនអាចល្អប្រសើរឡើងវិញឡើយ។ ការល្បួងប្រហែលជានាំឲ្យយើងអស់សង្ឃឹម។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាឆ្ងល់ថា តើយើងត្រូវអានព្រះគម្ពីរ ឬអធិស្ឋានធ្វើអ្វីទៀត? ហេតុអ្វីបានជាយើងចាំបាច់ត្រូវព្យាយាមទៅថ្វាយបង្គំព្រះ ជាមួយនឹងគ្រីស្ទបរិស័ទដទៃទៀត? ប៉ុន្តែ យើងត្រូវដឹងថា យើងត្រូវការភាពរស់រវើកខាងវិញ្ញាណជាទីបំផុត ពេលដែលយើងកំពុងរង់ចំា។ យើងត្រូវបន្តអធិស្ឋាន អានព្រះគម្ពីរ និងធ្វើកិច្ចការខាងវិញ្ញាណដទៃទៀត ដើម្បីឲ្យយើងមានភាពនឹងន នៅក្នុងការបង្ហូរចេញនូវសេចក្តីស្រឡាញ់របស់ព្រះ ហើយដើម្បីឲ្យយើងងាយនឹងឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះវិញ្ញាណ។ អ្នកនិពន្ធទំនុកដំកើងមានដំណោះស្រាយមួយ។ គឺគាត់បានជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះ…
Read article