September 10, 2016

You are here:
សំបុត្រដ៏អស្ចារ្យ

យូរៗ​ម្តង ខ្ញុំ​និ​ងភ​រិយារ​ប​ស់​ខ្ញុំ​បើ​កមើ​ល​ប្រ​អប់​សំបុត្រ ឃើញ​ស្រោម​សំបុត្រ​មួយ​ដែល​គេ​មិន​បាន​សរសេរ​អ្វី​ពី​លើ។​ ពេល​យើង​បើក​ស្រោម​សំ​បុត្រ​នោះ​ យើង​ឃើញ “សំបុត្រ” មួយ​ច្បាប់ ​ដែល​មិន​មាន​ស​រសេរ​អ​ក្ស​រ​អ្វី ក្រៅពី​គំ​នូស​ពណ៌​ចម្រុះ ដែល​គេបា​នគូ​ស​ដោ​យ​ប្រើប៊ិច​ពណ៌។ “សំបុត្រ”​ទាំងនោះ បានធ្វើ​ឲ្យ​យើ​ងទាំ​ងពី​រ​មានអា​រម្មណ៍​កក់​ក្តៅណា​ស់​ ព្រោះជា​​សំបុត្ររ​បស់​ខេធី(Katie) ចៅ​ស្រីរ​ប​ស់​យើង​ ដែលជា​សិស្ស​សាលា​ម​ត្តេយ្យ កំពុង​រស់​នៅក្នុ​ង​រ​ដ្ឋ​ផ្សេង។ ទោះ​បីជា​នាង​មិន​បា​ន​សរសេរ​អ្វី​ក៏ដោយ ក៏​សំបុត្រ​នេះ​បា​នប្រា​ប់​យើ​ងថា​ នាង​ស្រឡាញ់យើ​ង ហើយ​កំពុង​គិតអំ​ពី​យើ​ង​​ផង។​ យើង​គ្រប់​គ្នា​សុ​ទ្ធតែ​ឲ្យ​តម្លៃ និង​ចូល​ចិត្ត​សំ​បុត្រ​ដែល​​មនុស្ស​ជាទី​ស្រឡាញ់​រប​ស់​យើង​ បាន​ផ្ញើម​ក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ការ​លើ​ក​ទឹក​ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​បា​ន​ដឹង​ថា​ ព្រះ​វរ​បិតានៃ​យើ​ង ដែល​គង់​នៅ​ស្ថានសួ​គ៌ បា​ន​ផ្ញើ​សំបុត្រ​មួយ​មក​យើ​ង​រាល់​​គ្នា ដែល​យើង​បា​ន​ហៅ​សំបុ​ត្រនោះ​ថា​ ​ព្រះ​គម្ពីរ​បរិ​សុទ្ធ​។ ព្រះ​គម្ពី​រមិ​ន​គ្រាន់​តែ​មា​នតម្លៃ​ ដោយ​សារ​មាន​​ពាក្យពេចន៍​ដ៏​មា​ន​អំណាច ការប្រៀ​នប្រ​ដៅ ​និ​ងប្រា​ជ្ញាប៉ុ​ណ្ណោះឡើ​យ​។ នៅក្នុ​ងចំណោម​​រឿង​ទាំងអ​ស់ ការប​ង្រៀន និង​ការ​នាំ​ផ្លូ​វ​ ដែល​មាន​ចែ​ង​ក្នុង​ព្រះ​គម្ពីរ អ្វី​ដែល​សំខា​ន់បំ​ផុ​ត​នោះ​ គឺ​ព្រះ​រាជ​សារ​ដែល​បាន​ចែ​ង​ថា​ ព្រះ​ទ្រង់ស្រឡាញ់យើ​ង ហើយមា​ន​ផែន​កា​រដ៏​អ​ស្ចារ្យស​ម្រាប់​ជី​វិត​យើ​ង។ ព្រះ​គម្ពី​រ​បា​ន​ប្រាប់​​យើង អំពី​សេចក្តី​ស្រឡាញ់រ​ប​ស់ព្រះ​អ​ង្គ​ នៅក្នុ​ង​ការ​មើ​ល​ថែរ​ជី​វិត​រ​បស់​យើ​​ង(ទំនុកដំកើង ១៣៩)  បំពេញ​សេចក្តីត្រូ​វ​ការ​រ​បស់​យើ​ង(ម៉ាថាយ ៦:៣១-៣៤) លើក​ទឹក​ចិ​ត្ត​យើង(២កូរិនថូស ១:៣-៤) ហើយសង្រ្គោះ​យើ​ង តាម​រ​យៈកា​រ​លះ​ប​ង់ព្រះ​រា​ជបុត្រាព្រះអ​ង្គ​ ព្រះនា​មយេ​ស៊ូវ(រ៉ូម ១:១៦-១៧)។ ព្រះ​អង្គ​បា​ន​ស្រឡា​ញ់​យើ​ង…

Read article