កើតមកសម្រាប់ជួយសង្រ្គោះ
បន្ទាប់ពីពួកភារវករ បានវាយប្រហារធ្វើឲ្យអាគារភ្លោះដួលរលំ នៅទីក្រុងញូយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកស្រីស៊ីនធា អូតតូ(Cynthia Otta) បានដឹកនាំក្រុមឆ្កែស្វែងរក និងជួយសង្រ្គោះមនុស្ស ដែលបាត់ខ្លួនក្នុងហេតុការណ៍នោះ។ ជាច្រើនឆ្នាំក្រោយមក នាងក៏បានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនសុនកបម្រើការ ដែលនៅទីនោះ គេបានយកកូនឆ្កែមកបង្រៀនជំនាញពិសេស ដើម្បីត្រៀមពួកគេសម្រាប់ជួយជនរងគ្រោះនៃគ្រោះមហន្តរាយណាមួយ។ អ្នកស្រីស៊ីនធាក៏បានមានប្រសាសន៍ អំពីសត្វឆ្កែជួយសង្រ្គោះទាំងនោះថា “មានកិច្ចការជាច្រើន ដែលយើងបានប្រើសត្វឆ្កែឲ្យធ្វើ … ហើយពួកវាអាចជួយសង្រ្គោះជីវិតមនុស្សបាន”។ គាត់បានមានប្រសាសន៍ទៀតថា ថ្ងៃណាមួយ កូនឆ្កែទាំងនេះ នឹងក្លាយជាជំនួយដ៏សំខាន់ សម្រាប់មនុស្ស ដែលស្ថិតក្នុងស្ថានភាពដែលគំរាមកំហែងដល់ជីវិត។ ពួកវា “បានកើតមក” សម្រាប់ជួយអ្នកដទៃ។ យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីព្រះមែស៊ី ដែលបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ ឲ្យរួចអំពីទោសនៃអំពើបាប។ ព្រះអង្គល្អលើសអ្វីៗទាំងអស់ នៅលើលោកិយនេះ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះទ្រង់បានយាងមកយកកំណើតជាមនុស្ស ដើម្បីជួយសង្រ្គោះយើង ព្រោះយើងមិនអាចជួយសង្រ្គោះខ្លួនឯងបានឡើយ។ ពេលព្រះយេស៊ូវយកកំណើតជាមនុស្ស ព្រះអង្គបានជ្រាប ហើយបានប្រកាសថា ព្រះអង្គបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ(យ៉ូហាន ១២:២៧)។ គឺដូចមានសេចក្តីចែងថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៤៥)។…
Read article