ឱព្រះយេស៊ូវដ៏សុភាព
លោកឆាល វេសលី(Charles Wesley ឆ្នាំ១៧០៧-១៧៨៨) ជាអ្នកផ្សាយដំណឹងល្អរបស់ពួកជំនុំមេតូឌីស ដែលបាននិពន្ធបទចម្រៀងទំនុកដំកើង និងកំណាព្យបរិសុទ្ធ ជាង៩ពាន់បទ ដែលមានដូចជាបទ “ឱ ខ្ញុំចង់បានអណ្តាតមួយពាន់” ជាដើម។ បទទំនុកដំកើងទាំងនោះ ជាបទចម្រៀងដ៏ល្អក្រៃលែង សម្រាប់ច្រៀងសរសើរដំកើងព្រះ។ ប៉ុន្តែ កំណាព្យរបស់គាត់ ដែលមានចំណងជើងថា “ឱ ព្រះយេស៊ូវដ៏សុភាព ដ៏ស្លូតត្រង់” ដែលបានបោះពុម្ភផ្សាយលើកទីមួយ ក្នុងឆ្នាំ១៧៤២ ជាសេចក្តីអធិស្ឋានដ៏ស្ងាត់ស្ងៀមរបស់ក្មេងម្នាក់ ដែលឆ្លុះបញ្ចាំងអំពីរបៀបដែលយើងគ្រប់គ្នា គួរចូលទៅរកព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់ និងដោយជំនឿដ៏សាមញ្ញ។ កំណាព្យនេះ មានខ្លឹមសារដូចតទៅ ទូលបង្គំស្រឡាញ់ព្រះយេស៊ូវ ទ្រង់ជាកូនចៀមដ៏សុភាព ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ ដែលពេញដោយព្រះគុណ ឱព្រះសង្រ្គោះ សូមកែប្រែជីវិតទូលបង្គំ ឲ្យបានល្អដូចព្រះអង្គ សូមគង់នៅក្នុងចិត្តទូលបង្គំ។ ពេលដែលពួកសាវ័ករបស់ព្រះយេស៊ូវមួយចំនួន បានប្រកែកគ្នា អំពីមុខតំណែងដែលពួកគេនឹងទទួល ក្នុងនគរព្រះ ព្រះអង្គក៏បាន ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានព្រះបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ”(ម៉ាថាយ ១៨:២-៣)។ កម្រមានក្មេងណា ដែលស្វែងរកមុខតំណែង ឬអំណាចណាស់។ ផ្ទុយទៅវិញ…
Read article