ភាពល្វីងជូរចត់
ពេលដែលស្វាមីរបស់អ្នកស្រីជែននី(Jenny) ចាកចោលគាត់ ទៅរួមរស់ជាមួយស្ត្រីម្នាក់ អ្នកស្រីជែននីបានស្បថថា គាត់នឹងមិនជួបប្រពន្ធក្រោយរបស់ប្តីគាត់ជាដាច់ខាត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានដឹងថា ភាពល្វីងជូរចត់ដែលដក់ជាប់ក្នុងចិត្តគាត់ កំពុងតែបំផ្លាញទំនាក់ទំនងដែលកូនៗរបស់គាត់ មានជាមួយឪពុករបស់ពួកគេ បានជាគាត់ទូលសូមឲ្យព្រះអង្គជួយ ឲ្យគាត់អាចបោះជំហាន ឆ្ពោះទៅរកការជម្នះភាពល្វីងជូរចត់ ក្នុងស្ថានភាពដែលគាត់មិនអាចកែប្រែបាន។ បទគម្ពីរលោកុប្បត្តិ ជំពូក១៦ បានចែងអំពីប្តីប្រពន្ធមួយគូ ដែលព្រះទ្រង់បានសន្យាប្រទាន ឲ្យពួកគេមានកូនប្រុសម្នាក់។ ពេលនោះ នាងសារ៉ាយមិនបានទុកចិត្តទាំងស្រុងថា ព្រះទ្រង់នឹងប្រទានកូននោះ តាមព្រះបន្ទូលសន្យាទេ បានជានាងក៏បានឲ្យប្តីនាងមានកូនជាមួយនាងហាការ ដែលស្រីបម្រើ។ ពេលកូននោះកើតមក នាងហាការក៏បានមើលងាយនាងសារ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើយនាងសារ៉ាយក៏មានចិត្តល្វីងជូរចត់(ខ.៥-៦)។ នាងហាការធ្លាប់តែធ្វើជាទាសករ ដែលគ្មានសិទ្ធិសេរីភាព តែនាងស្រាប់តែក្លាយជាមនុស្សពិសេស។ តើនាងសារ៉ាយបានឆ្លើយតបយ៉ាងដូចម្តេចខ្លះ? គឺនាងបានឆ្លើយតប ដោយស្តីបន្ទោសអ្នកដទៃ រួមទាំងលោកអាប់រ៉ាមជាប្តីផងដែរ(ខ.៥)។ តែក្រោយមក ព្រះបន្ទូលសន្យារបស់ព្រះក៏បានសម្រេច ពេលអ៊ីសាក់ចាប់កំណើត ១៤ឆ្នាំក្រោយមក។ សូម្បីតែ ពិធីជប់លៀងអបអរអ៊ីសាក់ក៏ត្រូវធ្វើឲ្យខូច ដោយសារអាកប្បកិរិយ៉ារបស់នាងសារ៉ាយ ដែលមានចិត្តល្វីងជូរចត់នោះផងដែរ(២១:៨-១០)។ នាងស៉ារ៉ាយមានការពិបាក ក្នុងការទទួលយកផលវិបាកនៃការសម្រេចចិត្ត ឲ្យលោកអាប់រ៉ាមមានកូនជាមួយនាងហាការ មុនពេលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យា។ មានតែការអស្ចារ្យនៃព្រះគុណព្រះប៉ុណ្ណោះ ដែលអាចកែប្រែអត្តចរិករបស់នាងបាន ហើយអ្វីៗក៏នឹងមានការផ្លាស់ប្តូរទន្ទឹមនឹងនោះផងដែរ។ នាងសារ៉ាយបានសម្រេចចិត្តជ្រុលហួសទៅហើយ គឺមិនអាចបកក្រោយបានទេ ប៉ុន្តែ…
Read article