September 15, 2016

You are here:
ភាពល្វីងជូរចត់

ពេល​ដែល​​ស្វាមីរ​បស់​អ្ន​កស្រី​ជែ​ននី​(Jenny) ចាកចោ​ល​គា​ត់ ទៅរួ​មរ​ស់​ជា​មួយ​ស្ត្រី​ម្នាក់​ អ្នក​ស្រី​ជែន​នី​បាន​ស្បថ​ថា គាត់នឹ​ងមិ​ន​ជួ​ប​ប្រព​ន្ធក្រោ​យរ​បស់ប្តី​គាត់​ជា​ដាច់​ខា​ត។ ប៉ុន្តែ ​ក្រោយម​ក គាត់ក៏​បាន​ដឹ​ង​ថា ភាពល្វី​ង​ជូរ​ច​ត់​ដែល​ដ​ក់​ជាប់​ក្នុង​ចិ​ត្តគា​ត់​ កំពុង​តែ​បំផ្លាញ​ទំនាក់​ទំនង​ដែ​ល​កូន​​ៗ​របស់គាត់​ មាន​ជាមួ​យឪ​ពុក​របស់​ពួក​គេ​ បាន​ជាគាត់​ទូ​លសូម​ឲ្យ​ព្រះ​អង្គ​ជួ​យ ឲ្យ​គាត់​អាចបោះ​ជំ​ហាន​ ឆ្ពោះទៅ​រ​កកា​រ​ជ​ម្នះភា​ព​ល្វីង​ជូរ​ចត់ ក្នុង​ស្ថាន​ភាព​ដែល​គាត់​មិន​អាចកែ​ប្រែ​បាន។ បទ​គម្ពី​រ​លោកុ​ប្បត្តិ ជំពូក១​៦ បានចែ​ង​អំពី​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ព្រះទ្រ​ង់​បាន​ស​ន្យាប្រ​ទា​ន ឲ្យ​ពួក​គេ​មាន​កូ​នប្រុស​ម្នាក់​។ ពេល​នោះ​ នាងសា​រ៉ាយ​មិន​បាន​ទុ​ក​ចិ​ត្តទាំ​ង​ស្រុ​ង​ថា ព្រះទ្រ​ង់​នឹង​ប្រទាន​កូន​នោះ​ តាម​ព្រះ​បន្ទូល​សន្យា​​​ទេ បាន​ជា​នាង​ក៏​បា​​ន​ឲ្យ​ប្តី​នាងមា​ន​កូន​ជា​មួ​យនា​ងហាការ  ដែល​ស្រី​បម្រើ​។  ពេល​កូន​នោះកើ​ត​​ម​ក នាង​ហាការ​ក៏បា​ន​មើល​ងា​យ​នាង​សា​រ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើ​យនា​ង​សារ៉ា​យ​ក៏មាន​ចិត្ត​ល្វីង​ជូ​រចត់(ខ.៥-៦)។ នាងហា​ការ​ធ្លាប់​តែ​ធ្វើជា​ទាសករ ដែ​លគ្មា​ន​សិទ្ធិ​សេរីភាព តែ​នាងស្រា​ប់​តែក្លា​យ​ជាម​នុស្សពិ​សេស​។ តើនា​ងសា​រ៉ាយ​បាន​ឆ្លើយ​តប​យ៉ាង​ដូ​ចម្តេ​ចខ្លះ​? គឺនា​ង​បាន​ឆ្លើ​យត​ប ដោយ​ស្តីប​ន្ទោស​អ្នក​ដទៃ ​រួម​ទាំង​លោ​កអាប់រ៉ា​មជាប្តីផ​ងដែរ​​(ខ.៥)។ តែ​ក្រោយ​ម​ក ព្រះ​បន្ទូ​លស​ន្យារ​បស់​ព្រះក៏​បាន​សម្រេច ពេល​អ៊ីសា​ក់ចា​ប់កំ​ណើត ១៤ឆ្នាំ​ក្រោ​យម​ក។​ សូម្បី​តែ ពិធី​ជប់​លៀង​អប​អ​រអ៊ី​សាក់ក៏ត្រូ​វធ្វើឲ្យ​ខូច ដោយសា​រ​អាកប្ប​កិរិយ៉ារ​បស់​នាង​សា​រ៉ាយ ដែល​មាន​ចិ​ត្តល្វី​ងជូ​រ​ចត់​នោះផ​ង​ដែរ(២១:៨-១០)។ នាងស៉ា​រ៉ាយ​មាន​ការ​ពិ​បា​ក ក្នុង​ការ​ទទួ​ល​យក​ផ​ល​វិបា​ក​នៃ​ការ​ស​ម្រេច​ចិត្ត ឲ្យ​លោក​អាប់រ៉ាម​មា​នកូ​ន​ជាមួ​យ​នាង​ហា​កា​រ មុន​ពេល​ព្រះទ្រ​ង់​ស​ម្រេចព្រះ​ប​ន្ទូលស​ន្យា​។​​ មា​នតែ​កា​រអស្ចារ្យ​នៃ​ព្រះគុ​ណព្រះ​ប៉ុ​ណ្ណោះ​ ដែលអា​ច​កែប្រែ​អត្តច​រិក​របស់​នា​ង​បា​ន ហើយ​អ្វីៗ​ក៏​នឹ​ងមា​ន​ការផ្លា​ស់​ប្តូរ​ទន្ទឹម​នឹង​នោះ​ផ​ងដែ​រ​។ នាង​សារ៉ាយ​បា​ន​សម្រេច​ចិត្ត​ជ្រុល​ហួស​ទៅ​ហើយ​ គឺមិ​ន​អាច​ប​ក​ក្រោយ​បានទេ​ ប៉ុន្តែ…

Read article