បានចាក់ឫស
មានពេលមួយព្រះនាងអ័ថាលា ដែលជាព្រះអយ្យិការបស់យ៉ូអាស បានរៀបគម្រោងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ ដែលរាប់បញ្ចូលទាំងយ៉ូអាសផងដែរ។ យ៉ូអាសប្រាកដជាមានការភ័ន្តភាំង ហើយភ័យខ្លាចផង ពេលដែលទ្រង់បានដឹង អំពីការអាក្រក់ដែលព្រះអយ្យិកាទ្រង់បានធ្វើ។ នាងបានធ្វើគុតព្រះរាមទាំងពីរអង្គរបស់ទ្រង់ ដណ្តើមរាជបល្ល័ង្ក នៃនគរយូដា។ ប៉ុន្តែ គេបានយកព្រះឱរសយ៉ូអាស ទៅលាក់ទុកយ៉ាងមានសុវត្ថិភាព អស់រយៈពេល៦ឆ្នាំ(២កូរិនថូស ២២:១០-១២)។ ពេលទ្រង់ចម្រើនវ័យធំឡើង ទ្រង់មានព្រះទ័យអរសប្បាយ ចំពោះក្តីស្រឡាញ់ និងការប្រៀនប្រដៅរបស់អាណាព្យាបាលរបស់ទ្រង់។ ពេលយ៉ូអាសមានព្រះជន្ម៧ឆ្នាំ គេក៏បានលើកទ្រង់ឡើងជាស្តេចដោយសម្ងាត់ ហើយគេក៏បានផ្តួលរំលំព្រះអយិ្យកាទ្រង់(២៣:១២-១៥)។ ស្តេចយ៉ូអាសដ៏ក្មេងវ័យ មានទីប្រឹក្សាដ៏ឆ្លាតវ័យម្នាក់ នៅក្បែរទ្រង់ដែលជាព្រះបិតុលា ព្រះនាមយេហូយ៉ាដា(ជំពូក ២២-២៥)។ ស្តេចយ៉ូអាសស្ថិតក្នុងចំណោម “ស្តេចល្អ” ដែលកម្រមាន ក្នុងនគរយូដា ហើយនៅពេលដែលព្រះបិតុលាទ្រង់នៅមានជីវិត ទ្រង់បានស្តាប់បង្គាប់ព្រះអម្ចាស់ ដោយធ្វើការអ្វីដែលត្រឹមត្រូវ(២៤:២)។ តែពេលដែលឪពុកមារបស់ទ្រង់មិនបាននៅបង្រៀន និងដឹកនាំដោយគំរូល្អតទៅទៀត ស្តេចយ៉ូអាសក៏បានវង្វេងចេញពីព្រះ ហើយព្រះជន្មទ្រង់ក៏បានបញ្ចប់យ៉ាងសោកសៅ(២៤:១៥-២៥)។ ត្រង់ចំណុចនេះ ក្តីជំនឿរបស់ទ្រង់ ហាក់ដូចជាមិនបានចាក់ឫសចូលជ្រៅប៉ុន្មានទេ។ ទ្រង់បានថ្វាយបង្គំរូបព្រះ។ “ជំនឿ” របស់ស្តេចយ៉ូអាសហាក់ដូចមិនមែនជាជំនឿរបស់ខ្លួនឯងទេ គឺចេះតែជឿតាមគេ មិនបានស្ថិតស្ថេរដល់ទីបញ្ចប់ដូចព្រះបិតុលាទ្រង់ទេ។ អ្នកដទៃអាចបង្រៀនយើង អំពីគោលការណ៍នៃសេចក្តីជំនឿ ប៉ុន្តែ យើងម្នាក់ៗក៏ត្រូវមានជំនឿលើព្រះគ្រីស្ទ ឲ្យបានស្ថិតស្ថេរ និងមានលក្ខណៈផ្ទាល់ខ្លួនផងដែរ។ យើងមានជំនឿពិតប្រាកដ…
Read article