ព្រះគុណអស្ចារ្យ
ពីដំបូងឡើយ គេបានបង្ខំលោកចន ញូតុន(John Newton) ឲ្យចូលបម្រើក្នុងជួរទ័ពជើងទឹក របស់ចក្រភពអង់គ្លេស តែក្រោយមក គេក៏បានបណ្តេញគាត់ចេញ ដោយសារគាត់មិនគោរពថ្នាក់លើ ហើយគាត់ក៏បានងាកទៅរកអាជីពជាអ្នកជួញដូរទាសករ។ គេល្បីថា គាត់ពូកែជេរប្រទេចអ្នកដទៃ ហើយពោលពាក្យប្រមាថព្រះ ពេលដែលគាត់កំពុងធ្វើការនៅលើទូកដឹកទាសករ នៅសម័យជួញដូរទាសករ កាត់មហាសមុទ្រអាត្លង់ទិច យ៉ាងសាហាវព្រៃផ្សៃ។ ទីបំផុត គាត់ក៏បានខិតខំធ្វើការរហូតក្លាយជាកាពីទែន។ ក្រោយមក ក្នុងការធ្វើដំណើរតាមមហាសុទ្រ គាត់ក៏បានប្រែចិត្តជឿព្រះ ហើយក៏បានងាកទៅរកផ្លូវនៃព្រះគុណព្រះវិញ។ គាត់តែងតែមានអារម្មណ៍ថា ខ្លួនមិនសក្តិសមនឹងទទួលសេចក្តីសង្រ្គោះ ក្នុងជីវិតថ្មីទេ។ តែក្រោយមក គាត់ក៏បានក្លាយជាអ្នកផ្សាយដំណឹងល្អឈានមុខម្នាក់ ហើយទីបំផុតក៏បានដឹកនាំចលនាលប់បំបាត់ការជួញដូរទាសករ។ លោកញូតុនក៏បានចូររដ្ឋសភារបស់ចក្រភពអង់គ្លេស ដោយធ្វើជាសាក្សីនៃភាពសាហាវព្រៃផ្សៃ និងភាពអសីលធម៌នៃការជួញដូរទាសករ។ ម្យ៉ាងទៀត គាត់បាននិពន្ធចម្រៀងទំនុកដំកើងដ៏ល្បីល្បាញមួយបទ ដែលមានចំណងជើងថា “ព្រះគុណអស្ចារ្យ”។ ក្នុងបទចម្រៀងនេះ លោកញូតុនបានរៀបរាប់ថា ការល្អដែលមានក្នុងជីវិតគាត់ គឺសុទ្ធតែកើតឡើងពីកិច្ចការនៃព្រះគុណព្រះ។ ជីវិតរបស់គាត់បានផ្លាស់ប្រែ ដោយសារព្រះគុណព្រះ គឺមិនខុសពីវិវបុរសក្នុងព្រះគម្ពីរ ដែលមានដូចជាស្តេចដាវីឌ(ដែលធ្លាប់សម្លាប់គេ និងជាមនុស្សកំផិត) សាវ័កពេត្រុស(ដែលជាមនុស្សកំសាកដែលធ្លាប់រត់ចោលព្រះយេស៊ូវ) និងសាវ័កប៉ុល(ដែលធ្លាប់ធ្វើជាអ្នកបៀតបៀនគ្រីស្ទបរិស័ទ)។ ព្រះគុណអស្ចារ្យដែលគាត់បានទទួល គឺមានសម្រាប់មនុស្សគ្រប់គ្នា ដែលប្រែចិត្តទទួលជឿព្រះ ដ្បិត “យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ…
Read article