និយាយសួរស្តីជារៀងរហូត
បន្ទាប់ពីអ្នកស្រីខាធី(Kathy) បានធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាក អស់រយៈពេល១សប្តាហ៍ ជាមួយកូនស្រី និងចៅប្រុសរបស់គាត់ ដែលមានអាយុ៤ខែ ឈ្មោះអូលីវើ(Oliver) គាត់ក៏បាននិយាយលាគ្នា ដោយសង្ឃឹមថា នឹងបានជួបគ្នាម្តងទៀត។ គាត់បានសរសេរសំបុត្រផ្ញើមកខ្ញុំថា “ការជួបជុំគ្នាដ៏ផ្អែមល្ហែម ដូចដែលយើងមាន ក្នុងពេលកន្លងមក បានធ្វើឲ្យខ្ញុំចង់ទៅនៅនគរស្ថានសួគ៌។ នៅទីនោះ យើងមិនចាំបាច់ត្រូវខំរំឭកអំពីអនុស្សាវរីយ ក្នុងចិត្តយើងទេ។ នៅទីនោះ យើងមិនចាំបាច់ត្រូវអធិស្ឋាន សូមឲ្យពេលវេលាកន្លងផុតទៅយឺតៗ ហើយសូមឲ្យថ្ងៃនីមួយៗមានរយៈពេលវែងឡើយ។ នៅទីនោះ ការនិយាយសួរស្តី និងមិនប្រែក្លាយជាការជំរាបលាទេ។ នគរស្ថានសួគ៌នឹងមានតែពាក្យ ‘សួរស្តី’ ហើយខ្ញុំចង់ឲ្យពេលនោះឆាប់មកដល់”។ គាត់ទើបតែក្លាយជាជីដូនម្នាក់ ដូចនេះ គាត់ក៏ចង់ចំណាយពេលជាមួយអូលីវើ ចៅប្រុសរបស់គាត់ ឲ្យបានច្រើនផងដែរ តាមដែលអាចធ្វើទៅបាន! គាត់អរព្រះគុណព្រះ ពេលណាគាត់អាចនៅក្បែរចៅប្រុសរបស់គាត់ ហើយក៏អរព្រះគុណព្រះអង្គ ដែលបានឲ្យគាត់មានសង្ឃឹមថា នឹងបានទៅនៅនគរស្ថានសួគ៌ ដែលនៅទីនោះ គាត់នឹងមានពេលដ៏អស្ចារ្យជាច្រើន ដែលមិនចេះចប់។ ជាការពិតណាស់ ថ្ងៃដ៏ល្អរបស់យើង ហាក់ដូចជាមានរយៈពេលខ្លីពេក ហើយថ្ងៃដែលពិបាក ហាក់ដូចជាមានរយៈពេលយូរពេក។ ប៉ុន្តែ ថ្ងៃទាំងពីរប្រភេទ សុទ្ធតែបណ្តាលចិត្តយើង ឲ្យចង់បានពេលវេលាដែលកាន់តែល្អជាងនោះទៀត នៅថ្ងៃខាងមុខ។ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់និងពួកជំនុំនៅក្រុងកូរិនថូស…
Read article