មើលឃើញតម្រូវការរបស់លោកិយ
កាលខ្ញុំនៅប្រទេសឥណ្ឌា ខ្ញុំបានថ្វាយបង្គំព្រះជាមួយអ្នកជម្ងឺឃ្លង់។ ភាពច្រើននៃភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ត ក្នុងការព្យាបាលជម្ងឺឃ្លង់ គឺកើតមានឡើង ដោយសារវេជ្ជបណ្ឌិតដែលជាបេសកជន ដែលបានស្ម័គ្រចិត្តរស់នៅ ក្នុងកណ្តាលចំណោមអ្នកជម្ងឺ ដោយមិនខ្លាចឆ្លងជម្ងឺដ៏គួរឲ្យភ័យខ្លាចនេះ។ ជាលទ្ធផល មានពួកជំនុំជាច្រើនកន្លែងបានរីកដុះដាល ក្នុងតំបន់ដែលមានអ្នកជម្ងឺឃ្លង់ច្រើន នៅប្រទេសឥណ្ឌា។ រីឯនៅប្រទេសមីយ៉ាន់ម៉ាវិញ ខ្ញុំបានទៅសួរសុខទុក្ខនៅផ្ទះរបស់ក្មេងកំព្រាដោយសារជម្ងឺអេដស៍ ដែលនៅទីនោះ អ្នកស្ម័គ្រចិត្តដែលជាគ្រីស្ទបរិស័ទ បានព្យាយាមផ្តល់ឲ្យក្មេងៗទាំងនោះ នូវក្តីស្រឡាញ់ ដូចឪពុកម្តាយបង្កើតរបស់ពួកគេ ដែលជម្ងឺអេដស៍បានឆក់យកចេញពីពួកគេ។ ខ្ញុំក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះដែលឆេះឆួលបំផុត នៅក្នុងមន្ទីរឃុំឃាំង នៅប្រទេសឈីលី និងប្រទេសពេរូ។ ដូចនេះ សរុបមក នគរព្រះបានចាក់ឫសចូលក្នុង កន្លែងរបស់មនុស្សទន់ទាប កំសត់ និងត្រូវគេសង្កត់សង្កិន ដែលលោកិយមិនរាប់រក។ ដើម្បីឲ្យយើងអាចបំពេញកិច្ចការ ដែលព្រះបានត្រាសហៅឲ្យយើងធ្វើឲ្យបានល្អ យើងត្រូវតែមើលឃើញតម្រូវការរបស់លោកិយ ដូចដែលព្រះយេស៊ូវបានទតឃើញដែរ។ យើងត្រូវស្វែងរកមនុស្ស ដែលមានធនធានបន្តិចបន្តួច ជាជាងស្វែងរកមនុស្សដែលមានធនធានច្រើន ដែលអាចជួយយើង។ យើងត្រូវស្វែងរកមនុស្សទន់ខ្សោយ ជាជាងស្វែងរកមនុស្សខ្លាំង។ យើងត្រូវស្វែងរកមនុស្សដែលមានបាប ជាជាងស្វែងរកមនុស្សដែលមានជំនឿខ្លាំង។ តើនេះមិនមែនជារបៀបដែលព្រះទ្រង់បានផ្សះផ្សាលោកិយ ឲ្យជានឹងព្រះអង្គទេឬ? គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ … ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ”(ម៉ាថាយ…
Read article