ផ្លូវវាងដ៏អាថ៌កំបាំង
មុនពេលខ្ញុំ និងភរិយាខ្ញុំចាប់ផ្តើមការធ្វើដំណើរ ដែលមានចម្ងាយផ្លូវ ៦៤៣គីឡូម៉ែត្រ ខ្ញុំបានបើកផែនទីជីភីអេស ដើម្បីគូសចំណាំទីតាំងផ្ទះរបស់កូនស្រីខ្ញុំ នៅរដ្ឋមីសូរី ដែលជាគោលដៅនៃការធ្វើដំណើររបស់យើង។ ពេលដែលយើងកំពុងធ្វើដំណើរកាត់តាមរដ្ឋអ៊ីលីនណយ ផែនទីជីភីអេស ក៏បានប្រាប់យើងឲ្យបើកឡានចេញពីផ្លូវធំ កាត់តាមរដ្ឋទាំងពីរ ហើយបើកចូលតាមផ្លូវវាង កាត់តាមទីក្រុងហាវេយវិញ។ បន្ទាប់មក ផែនទីជីភីអេសក៏បានឲ្យយើងបត់ចូលតាមផ្លូវធំនោះវិញ។ ពេលនោះ ខ្ញុំក៏មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីននាំផ្លូវនោះ មិនឲ្យយើងធ្វើដំណើរតាមផ្លូវធំដ៏ល្អ ដែលមានភាពងាយស្រួលជាង? ខ្ញុំក៏មិនដឹងថា មូលហេតុអ្វីដែរ។ យើងក៏បានបន្តដំណើរទៀត ហើយយើងជឿជាក់ថា ផែនទីជីភីអេស នឹងនាំយើងទៅដល់គោលដៅដូចមុនទៀត។ ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការធ្វើដំណើរតាមផ្លូវវាង ក្នុងជីវិតខាងវិញ្ញាណរបស់យើង។ យើងប្រហែលជាគិតថា ខ្លួនកំពុងធ្វើដំណើរតាមផ្លូវត្រង់។ បន្ទាប់មក ព្រះក៏បានដឹកនាំយើងឲ្យចូលតាមផ្លូវវាង ដែលយើងមិនធ្លាប់ធ្វើដំណើរ។ ផ្លូវនោះអាចជាជម្ងឺ ឬវិបត្តិនៅកន្លែងធ្វើការ ឬសាលារៀន ឬជាសោកនាដកម្ម ដែលបានកើតឡើង ដោយមិនបានឲ្យដំណឹងជាមុន។ ពេលនោះ យើងមិនដឹងថា ហេតុអ្វីបានជាព្រះអង្គឲ្យបញ្ហានោះកើតឡើងទេ។ ជាក់ស្តែង លោកអ័ប្រាហាំបានជួបប្រទះនឹងផ្លូវវាងដ៏អាថ៌កំបាំង ដែលព្រះបានប្រាប់ឲ្យគាត់ធ្វើដំណើរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលមកកាន់គាត់ថា “ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ”(លោកុប្បត្តិ ១២:១)។ ជាការពិតណាស់ លោកអ័ប្រាហាំប្រាកដជាឆ្ងល់ថា…
Read article