មនុស្សថ្មីក្នុងគ្រួសារ
មានពេលមួយ ខ្ញុំបានធ្វើដំណើរ ទៅប្រទេសចាម៉ៃការ ជាមួយក្រុមចម្រៀងវិទ្យាល័យមួយក្រុម ដែលជាគ្រីស្ទបរិស័ទ ដើម្បីធ្វើការបម្រើព្រះនៅទីនោះ។ ពេលនោះ យើងបានឃើញការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត។ នៅថ្ងៃដែលយើងទៅសួរសុខទុក្ខកុមារ និងយុវជនពិការ នៅមណ្ឌលកុមារកំព្រាមួយកន្លែង យើងក៏បានដឹងថា ដូណាល់(Donald) ដែលជាក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុសនៅទីនោះ ដែលកូនៗរបស់ខ្ញុំបានលេងជាមួយ ជាក្មេងដែលមានជម្ងឺពិការខួរក្បាល ដែលគេបំរុងនឹងយកទៅចិញ្ចឹម។ ពេលដែលឪពុកម្តាយចិញ្ចឹមបានមកដល់ កន្លែងដែលយើងកំពុងស្នាក់នៅ យើងមានអំណរនៅក្នុងការជជែកជាមួយពួកគេ អំពីដូណាល់។ តែអ្វីដែលនឹងកើតឡើងក្រោយមកទៀត បានធ្វើឲ្យយើងកាន់តែមានអំណរ។ ឪពុកម្តាយចិញ្ចឹមរបស់ដាណាល់បាននាំគាត់ពីមណ្ឌលកុមារកំព្រា មកកន្លែងយើងស្នាក់នៅ ។ ពេលដែលម្តាយចិញ្ចឹម បានឱបដូណាល់ ដែលជាកូនចិញ្ចឹម សិស្សរបស់ខ្ញុំក៏បានឈរជុំវិញពួកគេ ហើយច្រៀងសរសើរដំកើងព្រះ។ ទឹកភ្នែកនៃក្តីអំណរបានហូរចុះមក ហើយដូណាល់ក៏មានទឹកមុខញញឹមដោយអំណរ។ ក្រោយមក សិស្សរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា រឿងនេះបានរំឭកគាត់ អំពីព្រឹត្តិការណ៍ ដែលកើតឡើង នៅនគរស្ថានសួគ៌ ពេលដែលនរណាម្នាក់បានទទួលសេចក្តីសង្រ្គោះ។ ពួកទេវតាអរសប្បាយ ពេលមាននរណាម្នាក់បានទទួលចិញ្ចឹម នៅក្នុងមហាគ្រួសារនៃព្រះ។ ជាការពិតណាស់ ការនេះបានឆ្លុះបញ្ចាំង អំពីក្តីអំណរនៃនគរស្ថានសួគ៌ ពេលដែលមាននរណាម្នាក់ទើបតែចូលរួម ក្នុងគ្រួសារដ៏អស់កល្បនៃស្ថានសួគ៌ ដោយសេចក្តីជំនឿលើព្រះគ្រីស្ទ។ ព្រះយេស៊ូវបានមានបន្ទូលអំពីព្រឹត្តិការណ៍ដ៏ធំនោះ យ៉ាងដូចនេះថា “នៅស្ថានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ…
Read article