November 5, 2016

You are here:
មិនសមនឹងទទួល

មានពេលមួយ យ៉ាកុបបានដឹងថា គាត់បានអាប់ឱន ដោយសារអំពើបាប គឺខុសពីអ្នកដែលចូលចិត្តលើកដំកើងខ្លួនឯង(លោកុប្បត្តិ ៣២:១០)។  គាត់ដឹងថា គាត់មិនសក្តិសមនឹងទទួលព្រះគុណព្រះទេ។ គាត់បានបោកប្រាស់អេសាវ ដែលជាបងប្រុសគាត់ ឲ្យប្រគល់សិទ្ធិជាបងច្បងពីកំណើតមកគាត់(ជំពូក ២៧) ហើយអេសាវក៏បានស្អប់គាត់ ដោយសារការបោកប្រាស់នេះ។ ជាច្រើនឆ្នាំក្រោយមក យ៉ាកុបត្រូវទៅជួបអេសាវម្តងទៀត។ គាត់ក៏បានអធិស្ឋានថា “ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្តីសប្បុរស និងអស់ទាំងសេចក្តីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបម្រើទ្រង់ទេ… សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង”(៣២:១០-១១)។ ត្រង់ចំណុចនេះ  គាត់បានទទួលស្គាល់ថា  គាត់មិនសមនឹងទទួលសេចក្តីសប្បុរសរបស់ព្រះទេ តែគាត់នៅតែអធិស្ឋានសូមឲ្យព្រះអង្គប្រោសគាត់ ឲ្យរួចពីកណ្តាប់ដៃបងរបស់គាត់ ព្រោះសេចក្តីសង្ឃឹមរបស់គាត់ មិនមែនអាស្រ័យទៅលើតម្លៃរបស់គាត់នោះទេ តែផ្អែកទៅលើសេចក្តីសន្យារបស់ព្រះ ដែលព្រះអង្គបានសន្យាថា ព្រះអង្គនឹងជួយដល់អ្នក ដែលក្រាបនៅចំពោះព្រះបាទព្រះអង្គ។ ការបន្ទាបខ្លួន និងការប្រែចិត្តចេញពីអំពើបាប គឺជាគន្លឹះដែលបើកចំហរព្រះទ័យរបស់ព្រះ។ ការអធិស្ឋានដ៏អស់ពីចិត្ត   ដែលធ្វើបានល្អបំផុត   ជាការអធិស្ឋានដែលយើងលះចោលអ្វីៗគ្រប់យ៉ាង។ វាជាការទួញយំចេញពីជម្រៅចិត្តយើង ហើយក៏ចេញពីវិញ្ញាណ ដែលដឹងថា ខ្លួនមានបាបយ៉ាងធ្ងន់។ ការអធិស្ឋានដូចនេះ ត្រូវបានធ្វើឡើង ដោយអ្នកដែលដឹងថា ខ្លួនមានអំពើបាប និងភាពអាម៉ាស ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏ដឹងថា ព្រះទ្រង់មានព្រះគុណសម្រាប់អស់មនុស្សមានបាប ដែលមិនសក្តិសមនឹងទទួលសេចក្តីមេត្តា។ ព្រះទ្រង់ស្តាប់ឮច្បាស់បំផុត ពេលដែលគេអធិស្ឋានថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ…

Read article