November 6, 2016

You are here:
កម្លាំងរបស់សត្វសេះ

សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីកម្លាំង សម្រស់ និងភាពអស្ចារ្យនៃសត្វសេះ ដែលកំពុងបោលទៅមុខ។ ក្បាលរបស់វាងើយទៅលើ សក់របស់វាត្រូវខ្យល់បក់ផាត់ចុះឡើង ហើយជើងរបស់វាសហការគ្នាយ៉ាងល្អ ដើម្បីផ្តល់ឲ្យនូវល្បឿន កម្លាំង និងការបោះពួយទៅមុខ។ នេះជាឧទាហរណ៍ដ៏ប្រសើរ អំពីសត្វសេះ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ព្រះទ្រង់បានបង្កើតវាមក មិនគ្រាន់តែដើម្បីឲ្យយើងស្ងើចសរសើរ និងអរសប្បាយប៉ុណ្ណោះទេ តែក៏សម្រាប់ជាជំនួយដល់មនុស្សជាតិផងដែរ(យ៉ូប ៣៩)។ ពេលដែលគេបង្វឹកវាឲ្យបានល្អ  វាអាចធ្វើជាមិត្តភ័ក្តិដ៏ក្លាហាន  ដែលអាចរួមដំណើរជាមួយយើង។ គេបានប្រើសត្វសេះដឹកទាហាន ដោយចិត្តស្មោះត្រង់ ចូលទៅក្នុងសង្រ្គាម យ៉ាងឆាប់រហ័ស(ខ.២៤) និងចេះស្តាប់បញ្ជាបានល្អផង(ខ.២៥)។ ក្នុងបទគម្ពីរយ៉ូប ជំពូក ៣៩    ព្រះទ្រង់បានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្រៀនលោកយ៉ូប អំពីអំណាចគ្រប់គ្រងរបស់ព្រះអង្គ តែទន្ទឹមនឹងនោះយើងក៏អាចនឹកចំាថា យើងមានតម្លៃប៉ុណ្ណា នៅក្នុងពិភពដែលព្រះបានបង្កើត។ ព្រះមិនគ្រាន់តែបានបង្កើតយើងមក ជាជីវិតដ៏ស្រស់ស្អាត ដែលមានកិច្ចការធ្វើប៉ុណ្ណោះទេ តែយើងក៏ជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គផងដែរ។ កម្លាំងរបស់សត្វសេះ គឺអស្ចារ្យណាស់ តែតម្លៃរបស់មនុស្សម្នាក់ៗ គឺអស្ចារ្យលើសស្នាព្រះហស្តទាំងអស់ដែលព្រះអង្គបានបង្កើត។ ព្រះទ្រង់បានបង្កើតយើងមក តាមរបៀបដ៏ពិសេស ដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ ហើយរស់នៅជាមួយព្រះអង្គជារៀងរហូត។ ខណៈពេលដែលយើងសរសើរដំកើងព្រះ សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យក្នុងធម្មជាតិ យើងក៏អាចឈរស្ញែងខ្លាចព្រះអង្គ ដ្បិត “ទ្រង់បានបង្កើតយើងមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង…

Read article