January 6, 2017

You are here:
កែប្រែកំហុសឲ្យក្លាយជាការល្អ

ពេលដែលលោកហឺប៊ី ហ៊ែនខក់(Herbie Hancock)  ទើបតែចាប់ផ្តើមអាជីពជាអ្នកលេងតន្រ្តីហ្សាស គេបានអញ្ជើញគាត់ឲ្យទៅចូលរួមលេងភ្លេង ជាមួយលោកម៉ាល ដាវីស(Miles Davis) ដែលជាតន្រ្តីករដ៏ល្បីល្បាញនៅសម័យនោះ។ លោកហ៊ែនខក់ បាននិយាយ នៅក្នុងបទសំភាសថា កាលនោះ គាត់មានអារម្មណ៍ភ័យផងអរផង តែពេលនោះ គាត់បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ព្រោះលោកដាវីសបានលើកទឹកចិត្តគាត់ ឲ្យមានការលូតលាស់យ៉ាងខ្លាំង។ ពេលដែលអ្នកទាំងពីរកំពុងប្រគុំតន្រ្តីបានយ៉ាងល្អ លោកហ៊ែនខក់ក៏បានលេងភ្លេងខុសអ័គ័រ។ លោកហ៊ែនខក់មានការខ្មាស់អៀនណាស់ តែលោកដាវីសនៅតែបន្តលេងភ្លេងទៀត ហាក់ដូចគ្មានរឿងអ្វីកើតឡើង។ ហើយលោកដាវីសក៏បានលេងណោត ជួយឲ្យគាត់លេងអ័គ័រត្រូវឡើងវិញ។ ត្រង់ចំណុចនេះ លោកដាវីសពិតជាបានផ្តល់នូវគំរូនៃភាពជាអ្នកដឹកនាំដ៏ល្អ។  លោកដាវីសមិនបានស្តីបន្ទោសលោកហ៊ែនខក់ ឬធ្វើឲ្យគាត់ខ្មាស់គេឡើយ     ទោះបីជាគាត់បានធ្វើឲ្យខូចការប្រគុំតន្រ្តីក៏ដោយ។ ផ្ទុយទៅវិញ គាត់គ្រាន់តែកែសម្រួលផែនការរបស់គាត់ ហើយធ្វើឲ្យកំហុសដ៏ធ្ងន់នោះ ក្លាយជាការប្រគំដ៏ពិរោះ។ ការអ្វីដែលលោកដាវីសបានធ្វើសម្រាប់លោកហ៊ែនខក់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់លោកពេត្រុស។ ពេលលោកពេត្រុសដកដាវកាត់ដាច់ស្លឹកត្រចៀករបស់មនុស្សម្នាក់ ក្នុងចំណោមហ្វូងមនុស្ស ដែលមកចាប់ព្រះយេស៊ូវ ព្រះយេស៊ូវក៏បានប្រោសត្រចៀកម្នាក់នោះ ឲ្យជាវិញ(លូកា ២២:៥១)។ ការនេះបានបង្ហាញឲ្យគេដឹងថា នគរទ្រង់ជានគរនៃការប្រោសឲ្យជា មិនមែននគរនៃការបង្ករឲ្យមានការឈឺចាប់នោះទេ។   ជាញឹកញាប់  ព្រះយេស៊ូវបានប្រើកំហុសរបស់ពួកសាវ័ក ដើម្បីបង្ហាញឲ្យគេស្គាល់ផ្លូវដ៏ត្រឹមត្រូវ។ ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសាវ័ក ទ្រង់ក៏អាចធ្វើសម្រាប់យើងផងដែរ។  ហើយការអ្វីដែលទ្រង់បានធ្វើសម្រាប់យើង នោះយើងក៏អាចធ្វើសម្រាប់អ្នកដទៃដែរ។ យើងមិនត្រូវពង្រីកកំហុសរបស់គេទេ ផ្ទុយទៅវិញ…

Read article