នំម៉ាណាប្រចាំថ្ងៃ
Devotional illustration

ឱកាសបម្រើអ្នកដទៃ

ដោយDennis Fisher

January 7, 2017

ក្នុងរដូវរងាកាលពីឆ្នាំទៅ ទីក្រុងដែលខ្ញុំរស់នៅ បានទទួលរងការវាយប្រហារ ដោយខ្យល់ព្យុះទឹកកក។ មែកឈើធំៗ ដែលមានទម្ងន់ធ្ងន់បានបាក់ធ្លាក់មកលើខ្សែភ្លើង បណ្តាលឲ្យផ្ទះ និងអាជីវកម្មរាប់ពាន់ មិនមានអគ្គីសនីប្រើប្រាស់ ជាច្រើនថ្ងៃ។ ក្រុមគ្រួសាររបស់ខ្ញុំ បានប្រើម៉ាស៊ីនភ្លើងមួយគ្រឿង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងផ្ទះយើង តាមដែលចាំបាច់ តែយើងមិនមានភ្លើងគ្រប់គ្រាន់ សម្រាប់ចម្អិនអាហារទេ។ យើងក៏បានចេញទៅរកកន្លែងញាំបាយក្រៅផ្ទះ ដោយបើកបរអស់ជាច្រើនគីឡូម៉ែត្រ កាត់តាមភោជនីយដ្ឋានជាច្រើនកន្លែង ដែលបានបិទទ្វារ។ ទីបំផុត យើងក៏រកឃើញភោជនីយដ្ឋានអាហារពេលព្រឹកមួយកន្លែង ដែលនៅមានអគ្គីសនីប្រើប្រាស់ តែមានពេញទៅដោយភ្ញៀវជាច្រើន ដែលឃ្លានអាហារ  កំពុងមានស្ថានភាពដូចយើងដែរ។ មានអ្នករត់តុម្នាក់បានមកសួរនាំ អំពីអាហារដែលយើងចង់ញាំ ហើយក៏បានប្រាប់យើងថា នាងមិនមែនជាបុគ្គលិករបស់ភោជនីដ្ឋាននោះទេ។   ពួកជំនុំរបស់នាងបាននាំគ្នា   មកញាំអាហារនៅកន្លែងនោះដែរ ហើយក៏បានឃើញបុគ្គលិកនៅទីនោះ  បម្រើភ្ញៀវមិនទាន់។  ពួកនាងក៏បានប្រាប់អ្នកគ្រប់គ្រងភោជនីយដ្ឋានថា ពួកនាងចង់ជួយរត់តុ ដើម្បីបន្ថយបន្ទុក និងជួយឲ្យភ្ញៀវទាំងឡាយឆាប់បានអាហារញាំ។ ការដែលនាងបានស្ម័គ្រចិត្តបម្រើអ្នកដទៃ ក្នុងភោជនីយដ្ឋាននៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រសាសន៍របស់សាវ័កប៉ុល ដែលបានប្រាប់ពួកជំនុំ ឲ្យខិតខំធ្វើការល្អ ដល់មនុស្សទាំងអស់ តាមដែលមានឱកាស(កាឡាទី ៦:១០)។ សព្វថ្ងៃនេះ នៅជុំវិញយើង មានមនុស្សជាច្រើន កំពុងមានតម្រូវការផ្សេងៗ។ បើសិនជាយើងរាល់គ្នាសុទ្ធតែទូលសូមឲ្យព្រះទ្រង់ប្រទាន ឱកាសសម្រាប់បម្រើទ្រង់ និងជួយអ្នកដទៃនៅថ្ងៃនេះ តើនឹងមានរឿងល្អអ្វីខ្លះអាចកើតឡើង?-Dennis Fisher

បទគម្ពីរប្រចាំថ្ងៃ

កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។-ខ.១០