ព្រះពរទាំងមេ

តើសត្វត្រី សត្វកូនក្អុក និងសត្វពីងពាង មានចំណុចណាខ្លះដែលដូចគ្នា? គេធ្លាប់ឃើញពួកសត្វទាំងនេះ ធ្លាក់ពីលើមេឃមក ដូចទឹកភ្លៀង នៅក្នុងតំបន់មួយចំនួន នៅលើផែនដី។ កាលពីពេលកន្លងទៅ មានសត្វត្រីជាច្រើនបានធ្លាក់ពីលើមេឃមក នៅក្នុងទីក្រុងឡាចាម៉ានូ ប្រទេសអូស្ត្រាលី។  ក្រោយមក  សត្វកូនក្អុកជាច្រើនក៏បានធ្លាក់ចុះមក  ពីលើមេឃ  នៅក្នុងតំបន់កណ្តាលនៃប្រទេសជប៉ុនជាច្រើនលើកច្រើនសារ។ នៅតំបន់ជួរភ្នំសង់ បឺណាដូ នៃប្រទេសអាហ្សង់ទីនឯណោះវិញ ក៏ធ្លាប់មានសត្វពីងពាងធ្លាក់ចុះមកដូចទឹកភ្លៀងផងដែរ។ ទាក់ទិននឹងរឿងនេះ អ្នកវិទ្យាសាស្ត្របានសង្ស័យថា សត្វទាំងនេះប្រហែលជាត្រូវខ្យល់កូច និងបក់នាំទៅលើមេឃ ទៅកាន់តំបន់ផ្សេងៗ រួចក៏ធ្លាក់ចុះមកដូចទឹកភ្លៀង។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ អាចពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយ អំពីបាតុភូតចម្លែកនេះឡើយ។

យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរ៉ាអេសេគាល ដែលបានពិពណ៌នា អំពីទឹកភ្លៀងដែលធ្លាក់ចុះ ពីលើមេឃមកកាន់តែអស្ចារ្យជាងនេះទៅទៀត ដែលជាព្រះពរធ្លាក់ចុះមកទាំងមេៗ(អេសេគាល ៣៤:២៦)។ ត្រង់ចំណុចនេះ លោកអេសេគាលកំពុងមានប្រសាសន៍ អំពីពេលដែលព្រះទ្រង់នឹងបង្អុរព្រះពរឲ្យធ្លាក់ចុះមក ដូចទឹកភ្លៀង ដើម្បីឲ្យរាស្ត្រទ្រង់មានចិត្តស្រស់ស្រាយឡើង។ បានសេចក្តីថា ពួកអ៊ីស្រាអែលនឹងបានរួចពីការបៀតបៀនរបស់សាសន៍ដទៃ ដែលជាខ្មាំងសត្រូវ។ ពួកគេនឹងមានអាហារគ្រប់គ្រាន់ និងបានរួចពីភាពជាទាសករ និងភាពអាម៉ាស(ខ.២៧-២៩)។ ព្រះពរទាំងអស់នេះ នឹងនាំឲ្យពួកអ៊ីស្រាអែលមានទំនាក់ទំនងជាថ្មីជាមួយព្រះ។ ពួកគេនឹងបានដឹងថា ព្រះគង់នៅជាមួយពួកគេ ហើយពួកគេជារាស្រ្តរបស់ទ្រង់(ខ.៣០)។

ព្រះទ្រង់ក៏ប្រទានពរដល់អ្នកដើរតាមទ្រង់ ក្នុងពេលបច្ចុប្បន្នផងដែរ(យ៉ាកុប ១:១៧)។ ជួនកាល ព្រះពរធ្លាក់ចុះមកដូចទឹកភ្លៀង ជួនកាល ធ្លាក់មកម្តងបន្តិចៗ។ ទោះបីជាព្រះពរច្រើន ឬតិចក្តី ការល្អដែលយើងទទួល គឺជាព្រះពរដែលទ្រង់ប្រទានមក ដោយបន្ទូលប្រាប់យើងថា ទ្រង់ជ្រាបអំពីការខ្វះខាតរបស់យើង។ យើងជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់នឹងមើលថែរយើង។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles